យោងតាមសមាគមអាជីវកម្មអាកាសចរណ៍វៀតណាម (VABA) បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវបានគេព្យាករថានឹងខាតបង់ទឹកប្រាក់សរុបចំនួន ១៥ ទ្រីលានដុង (៦៥០ លានដុល្លារ) នៅឆ្នាំ២០២១។ រហូតមកដល់ពេលនេះវិស័យអាកាសចរណ៍ទទួលរងគ្រោះដោយសាររលកចំនួន ៣ នៃការផ្ទុះឡើងនៃ កូវីដ-១៩ ដែលបានធ្វើឲ្យការធ្វើដំណើរអន្តរជាតិជាប់គាំង។ ជាក់ស្ដែងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ អ្នកដំណើរអន្តរជាតិដែលមកប្រទេសវៀតណាមមានតែចំនួន ៦៦,៦០០នាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ៩៨.៨ ភាគរយ។
តួលេខទាំងនេះត្រូវបានលើកឡើងនៅក្នុងសំណើរបស់ VABA សម្រាប់ជំនួយឥណទានដល់ក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានដាក់ជូនទៅក្រសួងផែនការ និងវិនិយោគនាពេលថ្មីៗនេះ។ ដោយមុននេះក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទទួលបានកញ្ចប់ឥណទានដែលមានតម្លៃ ៤ ទ្រីលានដុង។

ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានស្រែកទាមទារកញ្ចប់ឥណទានចន្លោះពី ៤-៥ ទ្រីលានដុងសម្រាប់ឆ្នាំ ២០២១ – ២០២៣ ដោយអត្រាការប្រាក់កាត់បន្ថយ ៤%។ ខណៈក្រុមហ៊ុន Bamboo Airways បានអំពាវនាវឱ្យមានការផ្តល់ប្រាក់កម្ចីរយៈពេលវែងសម្រាប់អត្រាការប្រាក់ ០% សម្រាប់ប្រាក់កម្ចី ៥ទ្រីលានដុង និងប្រាក់កម្ចីរយៈពេលវែងដែលមានតម្លៃ ៥ទ្រីលានដុង ពីធនាគារពាណិជ្ជកម្មជាមួយនឹងអត្រាការប្រាក់ឧបត្ថម្ភធន។

ទន្ទឹមនឹងនេះដែរ VABA ក៏បានស្នើឱ្យកាត់បន្ថយពន្ធបរិស្ថានលើប្រេងឥន្ធនៈពី ៩០០ ទៅ ១០០០ ដុងក្នុងមួយលីត្រ និងពន្យារពេលកំណត់នៃការបង់ពន្ធរួមមាន ពន្ធលើប្រាក់ចំណូលក្រុមហ៊ុន ពន្ធបន្ថែមតម្លៃ និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


