យោងតាមលោក Carsten Spohr នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Lufthansa កំពុងខាតបង់ ១ លានអឺរ៉ូ (១.២ លានដុល្លារអាមេរិក) រៀងរាល់ពីរម៉ោង ដោយសារជំងឺរាតត្បាត Covid-19 ។ លោក Spohr បាននិយាយនៅក្នុងបទសម្ភាសន៍តាមបណ្តាញអ៉ីនធឺណេតថា « ក្រុមហ៊ុន Lufthansa បានកាត់បន្ថយថ្លៃដើម និងកាត់បន្ថយការហោះហើរចំពោះអ្នកដែលបង្កើតសាច់ប្រាក់វិជ្ជមានដោយសារអត្រាដឹកទំនិញកើនឡើង »។ លោក Spohr បានបន្តថា « រហូតមកដល់ពេលនេះ Lufthansa បានប្រើប្រាស់ទឹកប្រាក់ប្រមាណ ៣ ពាន់លានអឺរ៉ូនៃការចាក់បញ្ចូលសាច់ប្រាក់របស់ខ្លួន »។
លោក Spohr បានបន្ថែមថា « ក្រុមហ៊ុនអាកាសចរណ៍មួយនេះនៅតែសង្ឃឹមថា នឹងមានការងើបឡើងវិញពីការធ្វើដំណើរចាប់ពីរដូវក្តៅភាគខាងជើងតទៅ ហើយរំពឹងថានឹងដំណើរការបាន ៤០% ទៅ ៦០% នៃសមត្ថភាពមុនពេលមានវិបត្តិនៃជំងឺ Covid-19 »។

គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុន Lufthansa បានទទួលថវិកាសង្គ្រោះចំនួន ៩ ពាន់លានអឺរ៉ូដែលរដ្ឋាភិបាលអាល្លឺម៉ង់បានកាន់កាប់ភាគហ៊ុន ២០% ៕

អត្ថបទ៖ នីតា
ប្រភព៖ reuters


