អាជីវកម្មសង់ផ្ទះ​ចល័ត​បែប​លំហែកាយ ជារបរថ្មីចែសនៅស្រុកខ្មែរ តែប្រជាពលរដ្ឋចាប់អារម្មណ៍ និង​កុម្ម៉ង់​ទិញ​យ៉ាងច្រើនាពេលបច្ចុប្បន្ននេះ
អាជីវកម្ម January 19, 2021 Khmernote

ប្រជាពលរដ្ឋ​កាន់តែច្រើន បាន​ងាក​មក​ចាប់ អារម្មណ៍​លើផ្ទះ​ចល័ត​បែប​លក្ខណៈ​ជា​ផ្ទះ​លំហែកាយ សម្រាប់​ដាក់​នៅតាម​រម​ណី​យ​ដ្ឋា​ន រី​សត ដីចម្ការ​ជាដើម ព្រោះ​វា​មានតម្លៃ​សមរម្យ ងាយស្រួល​ក្នុងការ​ស្នាក់នៅ និង​អាច​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​បាន ។​ ​លោកស្រី ដួង សុ​ផា​វី ម្ចាស់​សិប្បកម្ម​សង់ផ្ទះ​ចល័ត ស្ថិតនៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​​ថ្ងៃ​ចន្ទ ទី​១៨ ខែមករា ឆ្នាំ​២០២១​ថា សិប្បកម្ម​របស់លោក​ស្រី មាន​ភ្ញៀវ​មក​កុម្ម៉ង់​ធ្វើជា​ផ្ទះ​សម្រាប់​លំហែកាយ​នៅតាម​ចម្ការ និង​តាម​រី​សត សម្រាប់​ការ​ស្នាក់នៅ​បែប​លំហែកាយ មាន​ជា​ហូរហែ​។

លោកស្រី​បន្តថា ដោយសារតែ​អតិថិជន មានគំនិត​ចង់​ច្នៃប្រឌិត និង​ការ​រចនា​ម៉ូត បន្ទប់​ទៅតាម​ចំណង​ចំណូលចិត្ត​នោះ ទើប​ធ្វើឱ្យ​ផ្ទះ​លំហែកាយ​នេះ មាន​ភាពស្រស់ស្អាត ប្លែក ទាំង​បុរាណ និង​សម័យ ។ ដោយ​សាកល្បង​ឃើញ​ប្រទេសជិតខាង​គាត់​ដើរ​មុន​យើង ហើយ​ភាគច្រើន​គាត់​និយម​ប្រើ​ផ្ទះ​បែប​លំហែកាយ​ដែរ ហើយ​ណាមួយ​ទៀត​គិតថា បងប្អូន​នៅ​ស្រុក​ខ្មែរ​យើង​គាត់​អត់​ការងារ​ធ្វើ​ច្រើន យើង​បង្កើត​មុខរបរ​មួយ​ស្មើ នឹង​យើង​ជួយ​បងប្អូន​ជាច្រើន​នៅក្នុង​ស្រុក​ខ្មែរ មិន​ត្រឹមតែ​ជួយ​គាត់​ទេ គឺ​ជួយ​ដល់​ក្រុមគ្រួសារ​គាត់​ដែល​នៅផ្ទះ ប្រពន្ធ​កូន គឺ​យើង​កាត់បន្ថយ​ការ​ចំណាកស្រុក​បាន​ច្រើន ជួយ​ទាំង​គាត់​ជួយ​ទាំង​គ្រួសារ​គាត់​បានរស់នៅ​ជុំគ្នា​តែម្ដង ។​

​ម្ចាស់​សិប្បកម្ម​រូបនេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ចង់​ប្រកបមុខរបរ​អ្វីមួយ គួរ​ឈ្វេងយល់​ឱ្យបាន​ច្បាស់លាស់​ពី​ទីផ្សារ​នាពេល​បច្ចុប្បន្ន និង​បច្ចេកទេស ក្នុងការ​ធ្វើឱ្យបាន​ត្រឹមត្រូវ​កុំឱ្យ​ខាតបង់​ថវិកា ។ សូមបញ្ជាក់ថា សិប្បកម្ម​ផ្ទះ​ចល័ត​នេះ​បង្កើត​តាំងពី​ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​៣៥​នាក់ និង​មាន​ផ្ទៃដី​អាច​សាងសង់​ផ្ទះ​បាន​ចំនួន​១០​ខ្នង រហូតដល់​៣០​ខ្នង តាម​ទំហំ​ចំនួន​តិច​ ឬ ​ច្រើន សម្រាប់​តម្លៃ​ចាប់ពី ៩.៥០០​ដុល្លារ​អាម៉េរិក រហូត​ទៅដល់ ៥០.០០០​ដុល្លារ​អាម៉េរិក តាម​ចំនួន​បន្ទប់​ដែល​អតិថិជន​បាន​កុ​ម្ម៉ង ៕

ប្រភព៖ ក្រសួងព័ត៌មាន