ម្ចាស់ភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងបាងកក បានប្រកាសនៅលើបណ្ដាញសង្គមថា ត្រៀមខ្លួន និងទទួលស្វាគមន៍កម្មករមីយ៉ាន់ម៉ាទាំងអស់មកទទួលទានអាហារនៅក្នុងហាងរបស់នាង បន្ទាប់ពីហាងជាច្រើនបានសម្រេចចិត្តមិនទទួលជនចំណាកស្រុកក្នុងអអំឡុងពេលផ្ទុះឡើងនៃវីរុស Covid-19 ថ្មីៗនេះ។ នៅក្នុងការបង្ហោះតាមហ្វេសប៊ុកនៅយប់ថ្ងៃពុធលោកស្រី Chatthamon Singtankong បាននិយាយថា ពលករចំណាកស្រុកដែលរស់នៅក្នុងនិងជិតតំបន់ Prachauthit ត្រូវបានស្វាគមន៍ឱ្យមកទទួលទានអាហារនៅភោជនីយដ្ឋានរបស់នាង ហើយនឹងមិនគិតថ្លៃនោះទេ សម្រាប់អ្នកមិនមានលុយ។
គួរបញ្ជាក់ផងដែរថា វីរុស covid-19 បានផ្ទុះឡើងជាថ្មីនៅក្នុងប្រទេសថៃ ហើយអ្នកដែលឆ្លងភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ដោយប្រកាសនេះបានបង្កឲ្យមានការប្រកាន់ពូជសាសន៍ ប្រឆាំង រើសអើងនឹងជនជាតិមីយ៉ាន់ម៉ា ប៉ុន្តែក៏មានការលើកឡើងតាមអ៉ីនធឺណេតដែលអំពាវនាវឱ្យមានសមភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សរវាងប្រជាជនក្នុងស្រុក និងជនបរទេស៕

(រូបតំណាង)
អត្ថបទ៖ លីនី
ប្រភព៖ nationthailand


