កសិករនៅស្រុក Cai Lay ដែលជាអ្នកដាំទុរេនធំជាងគេនៅក្នុងខេត្ត Tien Giang បានបង្កើនប្រាក់ចំណូលរបស់ពួកគេតាមរយៈការបង្កើនទិន្នផល និងគុណភាព ដោយប្រើបច្ចេកទេសជឿនលឿន។ យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តបានឱ្យដឹងថា ស្រុកដីសណ្តទន្លេមេគង្គមានប្រហែល ៩,០០០ ហិកតានៃដំណាំទុរេនជាមួយនឹងទិន្នផលប្រចាំឆ្នាំជាង ២៥០,០០០ តោនសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ប្រជាកសិករជាច្រើននៅក្នុងស្រុកបានដាំទុរេនតាមការអនុវត្តកសិកម្មល្អ (GAP) ហើយបានប្រើប្រាស់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងជីវឥន្ធនៈ ក៏ដូចជាបច្ចេកទេសដើម្បីដាំទុរេនតាមរដូវកាល។
ទន្ទឹមនឹងនេះដែរកសិករក៏បានប្រើគ្រាប់ទុរេនដែលជាពូជល្អៗ មានគុណភាពផងដែរ ដោយពូជទុរេនដែលមានគុណភាពខ្ពស់ គឺ Mong Thong និង Ri 6 ជាពូជដែលត្រូវបានដាំច្រើនបំផុតនៅក្នុងស្រុក។ ជាទូទៅទុរេនចាប់ផ្ដើមបង្កើតផល បន្ទាប់ពីដាំបាន ៥ឆ្នាំ ហើយបង្កើនទិន្នផលពីមួយឆ្នាំទៅមួយឆ្នាំ។ លោក Nguyen Van Cua ម្ចាស់់ចំការទុរេន ៣៥០០ ម៉ែត្រការ៉េ នៅឃុំ Tam Binh បានឲ្យដឹងថា លោកបាវិនិយោគថវិកាចំនួន ៣០លានដុង (១៣០០ ដុល្លារ) ទៅក្នុងប្រព័ន្ធស្រោចស្រព និងបាញ់ថ្នាំស្វ័យប្រវត្តិដែលចំណាយពេលតែ ១៥ នាទីប៉ុណ្ណោះ ខណៈកាលពីមុនគាត់ត្រូវចំណាយពេលជិតមួយថ្ងៃ ដើម្បីស្រោចស្រពដើមឈើទុរេនដោយដៃ។

យោងតាមមជ្ឈមណ្ឌលពង្រីកនិងសេវាកម្មកសិកម្មរបស់នាយកដ្ឋានបានឲ្យដឹងថា ការប្រើប្រាស់បច្ចេកទេសជឿនលឿនបានកាត់បន្ថយថ្លៃដើមផលិតកម្មនិងបង្កើនទិន្នផលធ្វើឱ្យជីវភាពកសិករប្រសើរឡើង។ ឧទាហរណ៍ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសន្សំសំចៃទឹកស្រោចស្រពបាន ៥០% បើប្រៀបធៀបនឹងប្រព័ន្ធស្រោចស្រពដោយដៃ ហើយសន្សំសំចៃថ្លៃពលកម្ម ៩០% សម្រាប់ប្រព័ន្ធធារាសាស្រ្ត។ លើសពីនេះវាបានជួយបង្កើនប្រាក់ចំណូលរបស់កសិករ ៥ ទៅ ១០% និងដោះស្រាយកង្វះកម្មករសម្រាប់ប្រព័ន្ធធារាសាស្រ្តដំណាំនៅតាមតំបន់ជនបទ។

ប្រភពដដែលបានឲ្យដឹងបន្ថែមថា ការប្រើប្រាស់បច្ចេកទេសជឿនលឿនក៏បានធ្វើឲ្យកសិករអាចដាំទុរេន ខុសរដូវបានដែរ ដោយបច្ចុប្បន្នកសិករនៅក្នុងស្រុកនេះកំពុងដាំទុរេនខុសរដូវកាលដោយប្រើនេះ ពោល គឺទុរេនត្រូវប្រមូលផលម្ដងក្នុងមួយឆ្នាំ គឺនៅខែ ឧសភា និងមិថុនា ប៉ុន្តែដោយមានបច្ចេកទេសដាំទុរេនខុសរដូវ កសិករអាចប្រមូលផលបាននៅខែកញ្ញា និងតុលា។ ជាមួយគ្នានេះពាក់ព័ន្ធជាមួយតម្លៃវិញគឺ ខ្ពស់ជាងទុរេនដែលនៅប្រមូលផលក្នុងខែ ឧសភា និងមិថុនា ៣ ទៅ៤ ដង នេះបើតាម
ការឲ្យដឹងពីកសិករ។

ជាក់ស្ដែងលោក Nguyen Van Nhu ម្ចាស់ចម្ការទុរេនទំហំ ៥,០០០ ម៉ែត្រក្រឡា ប្រមូលផលទុរេនបានប្រហែល ១០ តោនក្នុងមួយឆ្នាំក្នុងតម្លៃមធ្យម ៦ ម៉ឺនដុង (ប្រហែល ២.៦០ ដុល្លារ) ក្នុងមួយគីឡូក្រាម។ ក្នុងនោះដែរគាត់រកប្រាក់ចំណេញបាន ៤០០ លានដុង (១៧,៣០០ ដុល្លារអាមេរិក) បន្ទាប់ពីកាត់ថ្លៃដើមផលិតកម្មទាំងអស់សម្រាប់ចម្ការរបស់គាត់។ លោកបានមានប្រសាសន៍ថា៖ “ ខ្ញុំប្តូរពីការដាំដុះស្រូវទៅដាំទុរេនវិញ បន្ទាប់ពីបានឃើញឱកាសធ្វើឱ្យជីវភាពគ្រួសារខ្ញុំប្រសើរឡើង” ។ គួរបញ្ជាក់ផងដែរថា ខេត្ត Tien Giang គឺជាខេត្តដែលដាំដុះផ្លែឈើធំជាងគេបង្អស់របស់ប្រទេស ដែលមានផ្លែឈើពិសេសៗជាច្រើនដូចជា ទុរេន ស្វាយ ផ្លែប៉ោម ទឹកដោះគោ និងមៀន៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


