ក្រុមហ៊ុនផលិតស្រោមដៃជ័រកៅស៊ូ Top Glove ដែលជាក្រុមហ៊ុនដ៏ធំជាងគេបំផុតនៅលើពិភពលោក បានប្រកាសពីប្រាក់ចំណេញខ្ពស់បំផុតនៅត្រីមាសទី១ ដោយសារជំងឺរាតត្បាត Covid-19 បានបន្តជំរុញតម្រូវការប្រើប្រាស់ឧបករណ៍ការពារ។ ប្រាក់ចំណូលសុទ្ធបានកើនឡើងដល់ ២.៣៨ ពាន់លានរីងហ្គីត (៥៨៤ លានដុល្លារ) ក្នុងរយៈពេលបីខែគិតត្រឹមខែវិច្ឆិកា។ ប្រាក់ចំណូលកើនឡើងស្ទើតែ ៤ ដងដល់ទៅ ៤.៧៦ ពាន់លានរីងហ្គីត (ជាង ១ ពាន់លានដុល្លារ) នេះបើយោងតាមឯកសារប្តូរប្រាក់កាលពីថ្ងៃពុធ។
ភាគហ៊ុនរបស់ Top Glove និងដៃគូរបស់ខ្លួនបានកើនឡើងដល់កំណត់ត្រា ខណៈពេលដែលពួកគេកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងតម្រូវការសម្រាប់ឧបករណ៍ការពារជំងឺរាតត្បាត។ Top Glove បាននិយាយថា « ការដាក់ចេញនូវវ៉ាក់សាំងការពារជំងឺ Covid-19 នៅឆ្នាំក្រោយនឹងមិនធ្វើឱ្យប៉ះពាល់ដល់តម្រូវការស្រោមដៃវេជ្ជសាស្រ្តនោះទេ ព្រោះថាប្រជាជនដែលចាក់វ៉ាក់សាំងនៅតែត្រូវការការការពារ »។

គួរឱ្យដឹងផងដែរថា Top Glove ក៏បានត្រៀមថវិកា ១០០ លានរីងហ្គីតសម្រាប់លំនៅដ្ឋានរបស់កម្មករ បន្ទាប់ពីការរីករាលដាលនៃជំងឹ Covid-19 នៅក្នុងរោងចក្ររបស់ខ្លួនកាលពីខែមុនដែលបានជំរុញឱ្យរដ្ឋាភិបាលបញ្ជាឱ្យក្រុមហ៊ុនបិទរោងចក្រចំនួន ២៨ របស់ខ្លួន៕
អត្ថបទ៖ នីតា
ប្រភព៖ nationthailand


