ឧទ្យានកម្សាន្ត Disney របស់អាមេរិកគ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៣២,០០០នាក់នៅពាក់កណ្ដាលឆ្នាំ ២០២១
អាជីវកម្ម November 26, 2020 Chan Sreyny

យោងតាមក្រុមហ៊ុន Walt Disney Co បានឱ្យដឹងថា Disney នឹងបញ្ឈប់បុគ្គលិកចំនួន ៣២,០០០ នាក់ជាពិសេសនៅសួនកម្សាន្តរបស់ខ្លួនដែលជាការកើនឡើងពីចំនួន ២៨,០០០ នាក់ដែលខ្លួនបានប្រកាសកាលពីខែកញ្ញា ដោយកាបញ្ឈប់នេះនឹងធ្វើឡើងនៅពាក់កណ្ដាលឆ្នាំ ២០២១ ។ កាលពីដើមខែនេះ ក្រុមហ៊ុន Disney បាននិយាយថា ខ្លួនកំពុងប្រមូលកម្មករបន្ថែមពីឧទ្យានកម្សាន្តរបស់ខ្លួននៅភាគខាងត្បូងរដ្ឋ California ដោយសារតែភាពមិនប្រាកដប្រជា ខណៈពេលដែលរដ្ឋនឹងអនុញ្ញាតឱ្យបើកឧទ្យានឡើងវិញ។

សួនកម្សាន្ត Disney នៅរដ្ឋ Florida និងនៅខាងក្រៅសហរដ្ឋអាមេរិកបានបើកដំណើរការឡើងវិញនៅដើមឆ្នាំនេះ ដោយមិនបានឃើញពីការផ្ទុះឡើងជាថ្មីនៃការឆ្លងជំងឺ Covid-19 ប៉ុន្តែនៅតែមានការរក្សាគម្លាត ការធ្វើតេស្តិ៍ និងការពាក់ម៉ាស។

គួរឱ្យដឹងផងដែរថា Disneyland Paris ត្រូវបានបង្ខំឱ្យបិទម្តងទៀតកាលពីចុងខែមុន នៅពេលដែលប្រទេសបារាំងបានដាក់ការចាក់សោថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃជំងឺរាតត្បាតនេះ។ ចំណែកឯសួនកម្សាន្តរបស់ Disney នៅសៀងហៃ ហុងកុង និងតូក្យូនៅតែបើកជាធម្មតា៕

អត្ថបទ៖ នីតា
ប្រភព៖ reuters