ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូងចំណាយប្រាក់ ១.៦ ពាន់ដុល្លារ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Asiana Airlines និងបង្កើតក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទី ១៥ នៅលើពិភពលោក
អាជីវកម្ម November 16, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងចំណាយ ១.៨ ទ្រីលានវ៉ុន (១.៦២ ពាន់លានដុល្លារ) ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines Inc ក្នុងកិច្ចព្រមព្រៀងដែលនឹងបង្កើតក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទី ១៥ របស់ពិភពលោក។ យោងតាមទិន្នន័យពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានឱ្យដឹងថា ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួនពីររបស់កូរ៉េខាងត្បូង នឹងបង្កើតក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី ១៥ លើពិភពលោកដោយផ្អែកលើរង្វាស់នៃឧស្សាហកម្មដែលហោះហើរបានចម្ងាយរាប់គីឡូម៉ែត្រ។

គួរឱ្យដឹងផងដែរថា តម្លៃភាគហ៊ុនរបស់ Asiana បានកើនឡើង ២៨.៧% នៅក្នុងការធ្វើពាណិជ្ជកម្មកាលពីថ្ងៃចន្ទ ខណៈពាលដែលតម្លៃរបស់ Korean Air Lines បានកើនឡើង ៨.៤% ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia