ត្រឹមរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះក្រុមហ៊ុនអាកាសចរណ៍ Emirates របស់អារ៉ាប់រួមខាតបង់ទឹកប្រាក់ ៣.៤ ពាន់លានដុល្លារ
អាជីវកម្ម November 12, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់អារ៉ាប់រួមបានខាតបង់ទឹកប្រាក់ចំនួន ៣.៤ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាង ៣០ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 ។

Emirates បានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅឆ្នាំនេះ ខណៈពេលដែលមានអត្រាឆ្លងរាតត្បាតខ្ពស់ ធ្វើឱ្យមានការរឹតត្បិតការហោះហើរ និងការធ្វើដំណើរទូទាំងពិភពលោកបានធ្វើឱ្យប្រាក់ចំណូលបានធ្លាក់ចុះ ៧៥% ស្មើនឹង ៣.២ ពាន់លានដុល្លារ ដោយសារចរាចរណ៍អ្នកដំណើរបានធ្លាក់ចុះ ៩៥% ស្មើនឹង ១.៥ លាន។

គួរឱ្យដឹងផងដែរថា Emirates បានរាយការណ៍អំពីប្រាក់ចំណេញជាង ២៣៤ លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ ៕

អត្ថបទ៖ នីតា
ប្រភព៖ reuters