ដើម្បីជួយប្រជាពលរដ្ឋក្នុងវិបត្តិកូវីដ-១៩ ក្រុមហ៊ុន Amazon បង្កើតការងារចំនួន ៧,០០០ កន្លែងនៅអង់គ្លេស
អាជីវកម្ម September 4, 2020 Chan Sreyny

ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្មីៗនេះថា ក្រុមហ៊ុន Amazon នឹងបង្កើតការងារជាអចិន្រ្តៃយ៍ចំនួន ៧,០០០ កន្លែងនៅចក្រភពអង់គ្លេសនៅចុងឆ្នាំនេះ។

ហាងលក់រាយ និងហាងលក់អាហារនៅអង់គ្លេសជាច្រើនបានរួមគ្នាបង្កើតការងាររាប់ពាន់កន្លែង បន្ទាប់ពីការចាក់សោរប្រទេសដែលបណ្ដាលមកពីជំងឺរាតត្បាត​ Covid-19 ហើយក៏មានក្រុមហ៊ុនលក់ទំនិញធំៗផ្សេងទៀតកំពុងបង្កើតការងារជាច្រើន ដើម្បីទប់ទល់នឹងតម្រូវការតាមអ៊ិនធឺណេត។ ក្រុមហ៊ុន Amazon បាននិយាយថា ខ្លួននឹងបន្ថែមការងារជាអចិន្ត្រៃយ៍ចំនួន ៧,០០០ នៅចុងឆ្នាំ ២០២០ នៅលើគេហទំព័រជាង ៥០ កន្លែងរួមទាំងការិយាល័យក្រុមហ៊ុន និងមជ្ឈមណ្ឌលបំពេញការងារថ្មីចំនួន ២ ទៀត។

ទន្ទឹមនឹងនេះ លោក Stefano Perego អនុប្រធានផ្នែករបស់ក្រុមហ៊ុន Amazon បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងជួលបុគ្គលិកដែលមានជំនាញយរាប់ពាន់នាក់នៅក្នុងជួរការងារល្អៗជាច្រើន ដូចជា៖ អ្នកគ្រប់គ្រងប្រតិបត្ដិការ និងអ្នកជំនាញបច្ចេកវិទ្យាដើម្បីគ្រប់គ្រងការបញ្ជាទិញរបស់អតិថិជននៅទូទាំងចក្រភពអង់គ្លេស។ លោកបានបន្ថែមថា « ប្រជាជនរបស់យើងបានដើរតួយ៉ាងសំខាន់ ក្នុងការបម្រើអតិថិជនក្នុងគ្រាលំបាកដែលមិនធ្លាប់មាននេះ ហើយការងារថ្មីនឹងជួយយើងបន្តបំពេញតម្រូវការរបស់អតិថិជន និងគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមដែលលក់នៅលើ Amazon »។

គួរឱ្យដឹងផងដែរថា សេដ្ឋកិច្ចអង់គ្លេសបានធ្លាក់ចុះ ១/៥ ក្នុងត្រីមាសទី២ ច្រើនជាងប្រទេសជិតខាងនៅអឺរ៉ុប ដោយសារការធ្លាក់ចុះនេះបានធ្វើឱ្យអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជ្រៅបំផុតរបស់ខ្លួន៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia