ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងដែលលក់កម្មវិធី TikTok របស់ប្រទេសចិនឲ្យទៅក្រុមហ៊ុនអាមេរិកណាក៏ដោយត្រូវតែ « ផ្ដល់ផលប្រយោជន៍ច្រើនដល់សហរដ្ឋអាមេរិក » និងផ្ដល់នូវ « សុវត្ថិភាពខ្លាំងបំផុត »។
លោក ត្រាំ បានលើកឡើងដូច្នេះ បន្ទាប់ពីបានចេញនូវបទបញ្ជាប្រតិបត្តិហាមឃាត់ការធ្វើប្រតិបត្តិការរបស់កម្មវិធី TikTok របស់ក្រុមហ៊ុនចិន Bytedance នៅពាក់កណ្ដាលខែកញ្ញា ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Microsoft ចរចារចង់ទិញប្រតិបត្តិការមួយនេះ៕

គួបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិកបានពិចារណាហាមឃាត់ការប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានចរចាររកដំណោះស្រាយដើម្បីទិញយកក្រុមហ៊ុននេះ។ បន្ទាប់មកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទ កន្លងទៅនេះថា លោកមិនប្រកាន់នោះទេថា អ្នកណាជាអ្នកទិញក្រុមហ៊ុន TikTok មិនថាក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុនអាមេរិកធំៗដែលមានសុវត្ថិភាពនោះឡើយលោកអនុញ្ញាតទាំងអស់៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


