ក្រុមហ៊ុន Disney ប្រកាសពីការខាតបង់ធំៗ អំឡុងពេលមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19
អាជីវកម្ម August 5, 2020 Chan Sreyny

ផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 បានធ្វើឱ្យក្រុមហ៊ុន Walt Disney មានការខាតបង់ប្រចាំត្រីមាសដ៏កម្រ ដោយការលក់នៅក្នុងខែមេសា ដល់ខែមិថុនាបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈសួនកម្សាន្ត និងអាជីវកម្មខ្សែភាពយន្តបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

Disney បាននិយាយថា ការលក់សម្រាប់ត្រីមាសមុនគឺតិចជាង ១១.៨ ពាន់លានដុល្លារពោលគឺធ្លាក់ចុះ ៤២% បើធៀបនឹងឆ្នាំមុនដែលនាំឱ្យមានការខាតបង់សុទ្ធចំនួន ៤.៧ ពាន់លានដុល្លារ។ ការរីករាលដាលនៃជំងឺរាតត្បាតនេះ បានបង្ខំឱ្យក្រុមហ៊ុន Disney បិទជាបណ្តោះអាសន្ននូវសួនកម្សាន្តរបស់ខ្លួននៅទូទាំងពិភពលោក រួមទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុនដោយការលក់បានធ្លាក់ចុះ ៨៥% ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Disney បានចាប់ផ្តើមបើកឧទ្យានរបស់ខ្លួនឡើងវិញ ដោយមានការប្រុងប្រយ័ត្នដើម្បីប្រឆាំងនឹងការឆ្លងនៃជំងឺ​ Covid-19 រួមទាំងការកំណត់នៃចំនួនភ្ញៀវផងដែរ។ ប៉ុន្តែមានតែនៅសៀងហៃប៉ុណ្ណោះដែលបើក Disneyland ឡើងវិញនៅក្នុងខែឧសភា ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសចុងក្រោយ។ អាជីវកម្មដែលទាក់ទងនឹងខ្សែភាពយន្តរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះ ៥៥% ផងដែរ ដោយសារតែការពន្យារពេលនៃការចាក់បញ្ចាំងខ្សែភាពយន្ត៕

អត្ថបទ៖ នីតា
ប្រភព៖ nhk