ការស្ទង់មតិមួយរបស់ក្រុមហ៊ុនស្រាវជ្រាវឥណទាន Teikoku Databank បានបង្ហាញថា អាជីវកម្មចំនួន ៤០០ នៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះក្ស័យធន និងបិទជាអចិន្រ្តៃយ៍ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19។ ចំនួននេះ ត្រូវបានរាប់បញ្ចូលទាំងក្រុមហ៊ុននៅទូទាំងប្រទេស ដែលបានក្ស័យធន ឬ បញ្ឈប់អាជីវកម្មហើយចាប់ផ្តើមនីតិវិធីក្ស័យធនដោយគិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃច័ន្ទ កន្លងទៅនេះ។
នៅក្នុងការស្ទង់មតិនោះបានបង្ហាញថា ឧស្សាហកម្មអាហាររួមមាន បារ និងភោជនីយដ្ឋាន មានចំនួន ៥៤ អាជីវកម្ម ឧស្សាហកម្មស្នាក់នៅរួមមាន សណ្ឋាគារ និងផ្ទះសំណាក់បែបជប៉ុនចំនួន ៤៨ និង ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងលក់ដុំមាន ២៥ កន្លែងដែលត្រូវបានក្ស។ ជាមួយគ្នានេះអាណាខេត្តតូក្យូឈរនៅលើគេក្នុងបញ្ជីអាជីវកម្មក្ស័យធន ដោយមានអាជីវកម្មចំនួន ៨៤ បានបិទ បន្ទាប់មកអូសាកាមានចំនួន ៤១ អាជីវកម្ម និងហុកកាដូមាន ២៣ នាក់។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុនស្រាវជ្រាវនិយាយថា ខ្លួនមានការព្រួយបារម្ភថាឧស្សាហកម្មអាហារនឹងជួបប្រទះនូវស្ថានភាពធ្ងន់ធ្ងរបន្ថែមទៀត នៅពេលដែលរដ្ឋាភិបាលក្រុងតូក្យូបានអំពាវនាវដល់ហាងស្រា និងភោជនីយដ្ឋានដែលបម្រើស្រា ដើម្បីកាត់បន្ថយម៉ោងលក់ដូររបស់ពួកគេ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏ចង្អុលបង្ហាញពីភាពចាំបាច់ ដើម្បីតាមដានថា តើវិស័យផ្សេងទៀត ដែលរាយការណ៍ពីភាពក្ស័យធនបន្ថែមទៀត រួមទាំងអ្នកផលិតផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


