សួនទឹកកម្សាន្ដដ៏ធំជាងគេនៅអាស៊ាន ក្នុងខណ្ឌជ្រោយចង្វារ នឹងសម្ពោធដាក់អោយប្រើប្រាស់នៅពាក់កណ្តាលខែសីហា នេះហើយ
អាជីវកម្ម August 4, 2020 Khmernote

ភ្នំពេញ៖ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា សួនទឹក Garden City Waterpark របស់ក្រុមហ៊ុន LYP Group នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងសម្ពោធដាក់អោយប្រើប្រាស់នៅពាក់កណ្តាលខែសីហាឆ្នាំ២០២០នេះ។ គួរបញ្ជាក់ថា ទីតាំងសួនទឹក Garden City Waterpark នេះគឺស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប​ The Garden City ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលមានចំងាយប្រមា​ណ ១៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានទំហំ ៧ ហិកតា និងទឹកប្រាក់វិនិយោគ ៥៥លានដុល្លារ។

ទីតាំងនេះគឺនៅជិតសួនសត្វភ្នំពេញសាហ្វារីវើល (Phnom Penh Safari World) ដែលបានបើកដំណើការកាលពីខែមេសាឆ្នាំ២០១៨ ដែលបានបោះទុនក្នុង​ទំហំទឹកប្រាក់ប្រមាណជាង ១០លានដុល្លារអាមេរិក​​ លើផ្ទៃដីសាងសង់ប្រមាណ ៨០​ ហិកតា៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ