ក្រុមហ៊ុន United Airlines បានខាតបង់ទឹកប្រាក់ចំនួន ១.៦៣ ពាន់លានដុល្លារក្នុងអំឡុងត្រីមាសទី២ ដោយសារការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស ដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនមួយនេះ កាលពីថ្ងៃទី ២១ កន្លងទៅ។
ខណៈប្រាក់ចំណូលបានធ្លាក់ចុះដល់ ១.៤៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ ខែគិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ដែលជាការធ្លាក់ចុះ ៨៧% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់មិនអាក្រក់ដូចការភ័យខ្លាច ដែលលើសពីការប៉ាន់ស្មានរបស់អ្នកវិភាគចំនួន ១.៣២ ពាន់លានដុល្លារ។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុង Chicago និងជាដៃគូប្រកួតប្រជែងក្រុមហ៊ុនអាកាសចរណ៍ធំៗផ្សេងទៀត ដែលបានចំណាយពេលច្រើនឆ្នាំដើម្បីកសាងបណ្តាញរបស់ពួកគេ ដោយកំពុងដោះស្រាយជាមួយនឹងអ្វីដែលត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលយូរអង្វែងពីជំងឺរាតត្បាត។
United Airlines បាននិយាយថា ខ្លួនរំពឹងថានឹងកាត់បន្ថយការខាតបង់សាច់ប្រាក់របស់ខ្លួន មកនៅត្រឹម ២៥ លានដុល្លារក្នុងមួយថ្ងៃនៅក្នុងត្រីមាសទី៣ បន្ទាប់ពីការខាតបង់ប្រចាំថ្ងៃចំនួន ៤០ លានដុល្លារក្នុងត្រីមាសទី២ ។ ដោយការខាតបង់នេះ បណ្ដាលមកពីការកាត់បន្ថយជើងហោះហើររាប់ពាន់ជើង និងយន្តហោះជាច្រើនគ្រឿងត្រូវបានទុកចោល។ ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមថា ក្រុមហ៊ុនរបស់ខ្លួននៅត្រីមាសទី៣ អាចនឹងធ្លាក់ចុះ ៦៥% បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក ការស្ទុះងើបឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាស ត្រូវបានជំទាស់ដោយការកើនឡើងនៃករណីឆ្លងជំងឺរាតត្បាតនៅជុំវិញសហរដ្ឋអាមេរិក ក៏ដូចជាការបញ្ជាទិញដាច់ដោយឡែកពីគ្នា សម្រាប់អ្នកដំណើរដែលធ្វើដំណើរមកពីរដ្ឋមួយ ទៅកាន់New York, New Jersey, Connecticut និងកន្លែងផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលត្រីមាសដូចគ្នាកាលពីឆ្នាំមុន ក្រុមហ៊ុននេះបានប្រកាសអំពីប្រាក់ចំណេញរបស់ខ្លួនចំនួន ១.០៥ ពាន់លានដុល្លារ៕

អត្ថបទ៖ នីតា
ប្រភព៖ cnbc


