យីហោអាហាររហ័សជាងគេបំផុតនៅអាមេរិកដែលកាន់កាប់ Pizza Hut និង Wendy’s ចំនួន ១,៦០០ ទីតាំងបានដាក់ពាក្យក្ស័យធន
អាជីវកម្ម July 2, 2020 Chan Sreyny

ក្រុមហ៊ុន NPC International ជាក្រុមហ៊ុនដែលគ្រប់គ្រង និងដំណើរការហាង Pizza Hut ជាង ១២០០ និងភោជនីយដ្ឋាន Wendy’s ជិត ៤០០ កន្លែងបានដាកពាក្យស្នើសុំការការពារជំពូកទី១១ នៅតុលាការក្ស័យធនក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងកាលពីថ្ងៃពុធ កន្លងទៅនេះ។ យោងតាមឯកសាររបស់ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនលក់ហ្វ្រេនឆាយធំជាងគេនៅសហរដ្ឋអាមេរិកមួយនេះបានដាក់ពាក្យប្តឹងក្ស័យធន ដោយសារមានបញ្ហាផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្នែកខ្លះនៃភោជនីយដ្ឋាន Pizza Hut ចំនួន ១.២២៧ របស់ខ្លួនដែលមានប្រហែល ២០% នៃទីតាំងទាំងអស់របស់សង្វាក់អាមេរិក។

ប្រភពដដែលបានបន្តថា Pizza Hut បានតស៊ូដើម្បីបង្កើនការលក់តាមហាងនៅក្នុងវិស័យអាហារប្រភេទនេះ ខណៈគូប្រកួតប្រជែងរបស់ខ្លួនកាន់តែរីកចម្រើនដូចជា Domino’s និង Papa John’s។ ជាមួយគ្នានេះយីហោកាន់តែយ៉ាប់យឺនទៅៗ ដោយ​សារការថយចុះនូវនៃការច្នៃប្រឌិតមុខម្ហូប និងកង្វះយុទ្ធសាស្រ្តយូរអង្វែង។

បន្ថែមពីនេះក៏ដោយសារការរាតត្បាតនៃវីរុស Covid-19 ផងដែរថា ដោយសារវិធានការសុវត្ថិភាពថ្មីមានតម្លៃថ្លៃដែលធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រហែល ៧៥ ម៉ឺនដុល្លារក្នុងមួយខែៗ រួមទាំងការកើនឡើងថ្លៃពលកម្ម និងកង្វះគ្រឿងផ្សំ។ យ៉ាងណាមិញការដាក់ពាក្យក្ស័យធននេះ មិនមានន័យថា NPC នឹងបិទទីតាំង Pizza Hut និងភោជនីយដ្ឋាន Wendy’s ឡើយ ផ្ទុយទៅវិញ NPC កំពុងព្យាយាមកាត់បន្ថយបំណុលរួមទាំងផែនការលក់ភោជនីយដ្ឋានមួយចំនួនរបស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider