ក្រុមហ៊ុន Microsoft បិទហាងលក់ផលិតផលទាំងអស់របស់ខ្លួនជាអចិន្ត្រៃយ៍ ដោយចាប់យកការលក់តាមអនឡាញជំនួសវិញ
អាជីវកម្ម June 27, 2020 Chan Sreyny

ក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្មីៗនេះថា ក្រុមហ៊ុន Microsoft Corp នឹងបិទហាងលក់ផលិតផលទាំងអស់របស់ខ្លួនជារៀងរហូត ប៉ុន្តែនឹងបន្តវិនិយោគលើវិស័យឌីជីថល (តាមប្រព័ន្ធអនឡាញ) ។

អនុប្រធានក្រុមហ៊ុន Microsoft លោក David Porter មានប្រសាសន៍ថា « ការលក់តាមប្រព័ន្ធអ៊ីនធឺណេតរបស់យើងមានការរីកចម្រើនខ្លាំង ដោយសារតែទាំងផលិតផល និងបុគ្គលិករបស់យើងបានផ្ដល់សេវាកម្មជូនអតិថិជនបានយ៉ាងល្អលើសពីការរំពឹងទុក ជាងការបម្រើនៅក្នុងហាងផ្ទាល់ទៅទៀត» ។

គួររំលឹកផងដែរថា ក្រុមហ៊ុន Microsoft បានបិទហាងចំនួន ៨២ កន្លែងរបស់ខ្លួនដូចជា៖ ហាងលក់ថេបលេត និងហាងលក់ឧបករណ៍ដទៃទៀតដែលភាគច្រើនស្ថិតនៅសហរដ្ឋអាមេរិកកាលពីចុងខែមីនា ដោយសារតែជំងឺ COVID-19 ខណៈដែលក្រុមហ៊ុន Apple Inc បានបើកដំណើរការកន្លែងលក់រាយរបស់ខ្លួនមួយចំនួនឡើងវិញ៕

អត្ថបទ៖ នីតា
ប្រភព៖ financialpost