ក្រុមហ៊ុនអាកាសចរណ៍មួយនឹងឈប់ឱ្យអូតេសពាក់ម៉ាស បន្ទាប់ពីអ្នកដំណើរតវ៉ាថាមិនអាចឃើញស្នាមញញឹមរបស់អូតេសថាស្រស់ ឫមិនស្រស់
អាជីវកម្ម June 19, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូណេស៊ី Garuda Indonesia មានគម្រោងឱ្យអ្នកបម្រើនៅលើយន្តហោះទាំងអស់ឈប់ពាក់ម៉ាស់ បន្ទាប់ពីអ្នកដំណើរបានត្អូញត្អែរថាពួកគេមិនអាចមើលឃើញស្នាមញញឹមរបស់អ្នកបម្រើនៅលើយន្ដហោះថាញញឹមស្រស់ ឫមិនស្រស់។ នាយកប្រតិបត្តិក្រុមហ៊ុន Garuda Indonesia លោក Irfan បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នឹងពិចារណាលើការពាក់របាំងមុខប្លាស្ទិចជំនួសវិញ។

យោងតាមកាសែតឥណ្ឌូណេស៊ី The Jakarta Post បានចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍នេះបានទទួលពាក្យបណ្ដឹងជាច្រើនពីអ្នកដំណើរ ដែលបាននិយាយថាជើងហោះហើរនេះមិនសូវមានបដិសណ្ឋារកិច្ចល្អនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia បានផ្អាកការហោះហើរបណ្ដោះអាសន្នដោយសារការរីករាលដាលនៃជំងឺ COVID-19 ប៉ុន្តែក៏បានបើកដំណើរការខ្លះៗឡើងវិញកាលពីថ្ងៃទី ០៧ ខែឧសភា ដោយតម្រូវឱ្យអ្នកបម្រើនៅក្នុងយន្តហោះទាំងអស់ពាក់ម៉ាស់ និងស្រោមដៃពេលនៅលើយន្តហោះដែលជាផ្នែកមួយក្នុងការការពារការឆ្លងជំងឺ៕

អត្ថបទ៖ នីតា
ប្រភព៖ businessinsider