តូបជាច្រើននៅផ្សារ Ben Thanh ដែលជាផ្សារប្រពៃណីដ៏ល្បីល្បាញបំផុតរបស់ទីក្រុង Saigon នៅតែត្រូវបានបិទទ្វារដោយសារវីរុស Covid-19 ខណៈមានតូបពាក់កណ្ដាលនៃតូបជាង ១៤០០ ប៉ុណ្ណោះដែលបានបើកដំណើរការ។ យោងតាមអ្នកគ្រប់គ្រង់ផ្សារបាននិយាយថា តូបជាច្រើននៅតែបិទទ្វារដោយសារតែម្ចាស់រវល់ស្វែងរកកន្លែងថ្មី ព្រោះតែពួកគេមិនអាចរកចំណូលបានដោយសារតែគ្មានមនុស្សមក។
មួយវិញទៀតដោយសារតែថ្លៃឈ្នួលតូបថ្លៃខ្លាំងពេក ស្របពេលដែលមានវិបត្តិ Covid-19 ធ្វើឲ្យបាត់ចំណូល ហើយអាជីវករមិនមានលទ្ធភាពបង់ថ្លៃឈ្នួលបាន។ ជាក់ស្ដែងតម្លៃជួលខ្ពស់នៅផ្សារដ៏ល្បីល្បាញនេះ គឺតូបមួយមានតម្លៃ ១០ ទៅ ២០ លានដុង (៤២៩-៨៨ ដុល្លារ) ក្នុងមួយខែ ដោយឡែកបើទិញផ្ដាច់ត្រូវចំណាយ ៧០០ លានដុង (៣ ម៉ឺនដុល្លារ) ដល់ ១.៥ ពាន់លានដុង (៦៤,៣៨០ ដុល្លារ)។

ផ្សារ Ben Thanh គឺជានិមិត្តសញ្ញានៃទីក្រុង Saigon ដែលល្បីល្បាញក្នុងការលក់ទំនិញទាំងដុំ និងរាយ អស់រយៈពេលជាយូរមកហើយ ដោយផ្សារនេះជាមេដែកទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន។ លើសពីនេះមុនពេលមានការរីករាលនៃវីរុស Covid-19 ផ្សារនេះទទួលភ្ញៀវទេសចរមកកម្សាន្តចំនួន ១៥,០០០ ក្នុងមួយថ្ងៃ ប៉ុន្តែបន្ទាប់ពីវីរុសបានផ្ទុះឡើងមក ហើយរដ្ឋាភិបាលបានបិទព្រំដែនទប់ស្កាត់ចំនួននេះបានថយចុះមកនៅត្រឹមតែពីរ បីរយនាក់ប៉ុណ្ណោះ៕

អត្ថបទ៖ លីនី
ប្រភព៖ e.vnexpress


