ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនចាប់យកយុទ្ធសាស្រ្តទាំងនេះ ដើម្បីទាញចិត្តប្រជាជនឱ្យត្រលប់មកធ្វើដំណើរតាមអាកាសឡើងវិញ
អាជីវកម្ម June 15, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសជប៉ុនកំពុងព្យាយាមធ្វើអោយមានការចរាចណ៍ឡើងវិញទៅលើការហោះហើរដោយធានាសុវត្ថិភាពនៅលើយន្ដហោះពីព្រោះមនុស្សភាគច្រើននៅតែមានការព្រួយបារម្ភអំពីជំងឺរាតត្បាតកូវីត-១៩ ។ ជើងហោះហើរក្នុងស្រុកដែលត្រូវបានកាត់បន្ថយដោយសារការរីករាលដាលនៃជំងឺកូវីត-១៩ ពេលនេះចាប់ផ្ដើមបើកដំណើរការបណ្ដើរៗនៅក្នុងប្រទេសវិញហើយបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់ស្ថានភាពអាសន្នរបស់ខ្លួនទាំងស្រុងចំពោះវិបត្តិកូវីត-១៩កាលពីចុងខែឧសភា។

សមាគមន៍ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានផលិតខ្សែវីដេអូអំពីវិធានការការពារសុវត្ថិភាពនៃជំងឺកូវីត-១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនដឹកជញ្ជូនដើម្បីផ្សព្វផ្សាយនៅលើយន្ដហោះ។ វីដេអូនេះផងដែរត្រូវបានបង្ហាញអំពីការបញ្ចេញខ្យល់សម្លាប់មេរោគនៅក្នុងកាប៊ីនយន្ដហោះរៀងរាល់បីនាទីម្ដង ហើយអ្នកដំណើរទាំងអស់បានប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេតក្នុងការប្រាស្រ័យទាក់ទងគ្នានៅលើយន្ដហោះដើម្បីកាត់បន្ថយការទាក់ទងគ្នាដោយផ្ទាល់ និងចាត់វិធានការផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។

លើសពីនេះទៀតក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways និងជប៉ុនអ៊ែរឡាញបានតម្រូវឱ្យអ្នកដំណើរពាក់ម៉ាស់ពេលឡើងយន្តហោះ និងរក្សាគម្លាតរវាងភ្ញៀវទាំងអស់និងបុគ្គលិកនៅពេលហោះហើរ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនដឹកជញ្ចូនជប៉ុនភាគច្រើននៅតែផ្អាកការហោះហើររបស់ពួកគេនៅលើផ្លូវអន្តរជាតិចំពេលមានការរឹតត្បិតការធ្វើដំណើរទូទាំងពិភពលោក៕

អត្ថបទ៖ នីតា
ប្រភព៖ japantimes