ក្រុមហ៊ុន Apple និងក្រុមហ៊ុនអាមេរិកផ្សេងទៀតអាចនឹងត្រូវដាក់ចូលក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបានរបស់ចិន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទប់ស្កាត់ការនាំចេញអេឡិចត្រូនិកទៅក្រុមហ៊ុន Huawei
អាជីវកម្ម May 16, 2020 Chan Sreyny

ប្រទេសចិនបានត្រៀមខ្លួនដាក់ក្រុមហ៊ុនអាមេរិកនៅក្នុងបញ្ជីឈ្មោះ « អង្គភាពដែលមិនអាចជឿទុកចិត្តបាន » ដែលជាផ្នែកមួយប្រឆាំងនឹងវិធានការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ការនាំចេញអេឡិចត្រូនិកទៅក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ បើយោងតាមរបាយការណ៍ពីកាសែត globaltimes បានឲ្យដឹងថា វិធានការណ៍នេះរួមមានការបើកការស៊ើបអង្កេត និងការដាក់កម្រិតលើក្រុមហ៊ុនអាមេរិកដូចជា Apple Inc, Cisco Systems Inc, Qualcomm Inc ក៏ដូចជាការផ្អាកការទិញយន្តហោះ Boeing Co ផងដែរ។

យ៉ាងណាមិញក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងធ្វើវិសោធនកម្មច្បាប់នៃការនាំចេញដើម្បី កំណត់គោលដៅយុទ្ធសាស្រ្តក្នុងការទិញ Semiconductor (ឈីប) របស់ក្រុមហ៊ុន Huawei ដែលជាផលិតផ្ទាល់នៃសូហ្វវែរ និងបច្ចេកវិទ្យាមួយចំនួនរបស់សហរដ្ឋអាមេរិក៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី