នៅក្នុងជីវិតរស់នៅសព្វថ្ងៃអ្វីដែលមនុស្សគ្រប់គ្នាខ្លាចជាងគេ គឺបំណុលជាប់ខ្លួន ខណៈដែលមនុស្សដែលកើតមកភ្លាមគឺមានបំណុលជាប់ខ្លួនបាត់ទៅហើយ ពោលគឺបំណុលដែលយើងយកមកប្រើក្នុងជីវីតរស់នៅដូចជា កន្លែងស្នាក់នៅ និងការហូបចុកជាដើម។ ដូច្នេះដើម្បីរំដោះខ្លួនពីបំណុល និងមិនចង់ស្ពាយបំណុលជាប់ខ្លួន មនុស្សគ្រប់គ្នាព្យាយាមចេញរកចំណូល ហើយអ្នកខ្លះទៀតស្វះស្វែងរកចំណូលបន្ថែមដើម្បីបំពេញតាមតម្រូវការ។
យ៉ាងណាមិញថ្ងៃនេះ Khmernote Business នឹងដកស្រង់នូវវិធី ៦ យ៉ាងមកបង្ហាញអ្នកដែលចង់រកចំណូលបន្ថែម ដោយគ្រាន់តែនៅផ្ទះក៏លុយចូលដែរឲ្យតែដាក់ចិត្តធ្វើពិតប្រាកដ ដោយសារយើងរស់នៅក្នុងសម័យបច្ចេកវិទ្យា វាមិនពិបាកក្នុងការរកប្រាក់បន្ថែមនោះទេ៖
១. ចាប់ផ្ដើមសរសេរ blog៖ ការរកចំណូលបន្ថែមតាមរយៈការសរសេរ blog ជាវិធីដែលមានប្រជាប្រិយបំផុត ព្រោះវាចំនាយពេល និងប្រាក់តិចក្នុងការចាប់ផ្ដើម។ បន្ទាប់ពីបង្កើត blog ផ្ទាល់ខ្លួនរួច គឺត្រូវចាប់ផ្ដើមបង្កើតវេទិកា ដែលអ្នកគិតថាមនុស្សនឹងចាប់អារម្មណ៍ក្នុងការអាន ឬ ចែករំលែក តែអ្នកត្រូវបា្រកដថា ប្រធានបទដែលអ្នកសរសេរគឺពេញនិយម។ ហើយនៅពេលវេទិការបស់អ្នកមានគេស្គាល់ច្រើនល្បីល្បាញអ្នកនឹងទទួលបានចំណូលពីការរកកម្រៃជើងសារ លក់ការផ្សាយពាណិជ្ជកម្ម ឬ ស្វែងរកអ្នកឧបត្ថម្ភជាដើម។

២. អភិវឌ្ឍ និងលក់ផលិតផលដោយផ្អែកលើជំនាញរបស់អ្នក៖ ប្រសិនបើអ្នកមានជំនាញជាក់លាក់ណាមួយ អ្នកអាចចាប់ផ្តើមបង្កើត eBooks ឬ វីដេអូ ហើយលក់ផលិតផលនៅលើ blog របស់អ្នក។ វាអាចនឹងត្រូវការឲ្យអ្នកចំណាយកម្លាំង និងគំនិតច្រើនដើម្បីបង្កើត និងលក់ផលិតផលរបស់អ្នក ប៉ុន្តែនៅពេលដែលវារួចរាល់នឹងធ្វើឲ្យអ្នកប្រមូលចំណូលបានច្រើន។

៣. រកលុយពីជំនាញអ្នកដែលមាន៖ ប្រសិនបើអ្នកជាតន្ត្រីករ អ្នកសម្តែង ឬអ្នកនិពន្ធ ដែលមានទេពកោសល្យ នោះអ្នកអាចទទួលបានកម្រៃបន្ថែមពីការងាររបស់អ្នក។ និយាយម៉្យាងទៀតមនុស្សនឹងបង់ប្រាក់ឱ្យអ្នកសម្រាប់ជំនាញ ឬការច្នៃប្រឌិតរបស់អ្នកក្នុងការធ្វើការងារឲ្យពួកគេ បើនិយាយឲ្យចំគេមានលុយវិនិយោគ យើងមានជំនាញក្នុងការដំណើរការការវិនិយោគ។

៤. វិនិយោគលើភាគហ៊ុន៖ នៅពេលអ្នកវិនិយោគភាគហ៊ុនអ្នកក្លាយជាម្ចាស់ភាគហ៊ុន ដែលផ្តល់ឱ្យអ្នកនូវចំណែកនៃប្រាក់ចំណេញ។ ការវិនិយោគលើភាគហ៊ុនគឺជាមធ្យោបាយដ៏ពេញនិយមដើម្បីរកប្រាក់ចំណូលអកម្មអស់រយៈពេលជាច្រើនឆ្នាំ ហើយអរគុណចំពោះអ៉ីនធឺណេត វាងាយស្រួលជាងមុនក្នុងការស្រាវជ្រាវនិងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។

៥. ការផ្តល់ប្រាក់កម្ចីពីមនុស្សម្នាក់ទៅម្នាក់ទៀត៖ ក្រុមហ៊ុនដូចជា LendingClub, Prosper និង Harmoney បានបង្កើតឧស្សាហកម្មថ្មីដែលមនុស្សគ្រប់គ្នាអាចក្លាយជាអ្នកផ្ដល់ប្រាក់កម្ចី។ បន្ទាប់មកពួកគេនឹងផ្គូរផ្គងអ្នកជាមួយអតិថិជនដែលចង់ខ្ចីប្រាក់ ឬមានបញ្ហាក្នុងការទទួលប្រាក់កម្ចីពីធនាគារ។ អ្នកអាចទទួលបានអត្រាការប្រាក់ខ្ពស់លើប្រាក់កម្ចីដែលអ្នកបានចេញចាប់តាំងពីអ្នកកំពុងទាក់ទងដោយផ្ទាល់ជាមួយអ្នកខ្ចី។

៦. ជួលទ្រព្យសម្បត្តិ៖ វីធីសាស្រ្តដែលងាយស្រួលបំផុតក្នុងការរកចំណូល ហើយរកបានក្នុងចំនួនច្រើនទៀតនោះគឺការជួលផ្ទះ ជួលដី។ ជាក់ស្ដែងការជួលមានច្រើនប្រភេទគឺជួលសម្រាប់ផ្សាយពាណិជ្ជកម្ម (ជួលដាក់ផ្ទាំងប៉ាណូពាណិជ្ជកម្ម) និងជួលសម្រាប់រស់នៅ ឬប្រកបអាជីវកម្ម ប៉ុន្តែនៅពេលប្រើវិធីសាស្រ្តនេះ អ្នកត្រូវធ្វើកិច្ចសន្យាឲ្យបានឲច្បាស់លាស់ជៀងវាងមានបញ្ហាដែលអាចកើតមានឡើងផ្សេងៗ៕

ប្រភព៖ entrepreneur
អត្ថបទ៖ លីនី


