ក្រុមហ៊ុន Nokia ចាប់ដៃគ្នាជាមួយក្រុមហ៊ុន Microsoft ក្នុងការបង្កើតប្រព័ន្ធបណ្ដាញ SONiC លក់ឲ្យអ្នកផ្តល់សេវាកម្ម cloud ធំៗ
អាជីវកម្ម
May 13, 2020
Chan Sreyny
ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ហ្វាំងឡង់ Nokia បានប្រកាសកាលពីថ្ងៃអង្គារ ទី១២ ខែឧសភា នេះថា ខ្លួននឹងសហការជាមួយក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ពិភពលោក ក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការបណ្តាញ SONiC ដែលត្រូវបានប្រើនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់អ្នកផ្តល់សេវាកម្ម cloud ធំបំផុតមួយចំនួន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុមហ៊ុន Nokia បានប្រកាសថាខ្លួនកំពុងធ្វើការវិនិយោគយ៉ាងសំខាន់បំផុត ក្នុងការបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យ។ ដោយបានជ្រើសរើសក្រុមហ៊ុន Microsoft ជាដៃគូសហការក្នុងការវិនិយោគនេះ៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


