នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន CP ALL បានរាយការណ៍ថា ក្រុមហ៊ុន CP All (Cambodia) Co.,LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបានចុះកិច្ចសន្យាផ្ដាច់សិទ្ធធំ នាំយកយីហោ 7-Eleven ចូលក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន 7-Eleven Inc រួចរាល់ហើយកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The STANDARD។
ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុន CP All (Cambodia) Co.,LTD នឹងបើកដំណើរការហាងចំនួន ៧ នៅក្នុងប្រទេសកម្ពុជា ដោយបានចុះកិច្ចសន្យា (កុងត្រា) បង្កើត និងប្រតិបត្តិការរយៈពេល ៣០ឆ្នាំ ហើយអាចបន្តកុងត្រា ២លើកទៀត។ CP All (Cambodia) Co.,LTD ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលទើបបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជាដើម្បីអនុវត្តកិច្ចសន្យា និងដំណើរការហាងចំនួន ៧ សាខា ដោយទទួលបានសិទ្ធិផ្តាច់មុខធំជាងគេនៅកម្ពុជាដែលមានដើមទុនចុះបញ្ជីដំបូង ៥០០០ ដុល្លារ។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំមុន CP ALL បានជូនដំណឹងដល់ផ្សារភាគហ៊ុនថៃថាពួកគេកំពុងចរចានិងយល់ព្រមលើកិច្ចព្រមព្រៀងយីហោមេ (កិច្ចព្រមព្រៀង Franchise) ក្នុងការវិនិយោគដោយបង្កើតហាងចំនួន ៧ នៅក្នុងប្រទេសកម្ពុជានិងឡាវ៕

ប្រភព៖ thestandard
អត្ថបទ៖ លីនី


