បងធំខាងផលិតរថយន្តរបស់អាមេរិកចំនួន ៣​ កំណត់យកថ្ងៃទី១៨ ខែក្រោយនេះ ដើម្បីបើករោងចក្រនៅសហរដ្ឋអាមេរិកឡើងវិញ
អាជីវកម្ម April 28, 2020 Chan Sreyny

ក្រុមហ៊ុន General Motor Co, Ford Motor Co និង Fiat Chrysler Automobiles NV កំពុងកំណត់យកថ្ងៃទី១៨ ខែឧសភា ឆាប់ៗនេះ ដើម្បីបន្តផលិតកម្មនៅរោងចក្ររបស់ពួកគេនៅសហរដ្ឋអាមេរិក បន្ទាប់ពីបានបិទទ្វាររោងចក្រកាលពីខែមីនាដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19។

តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃទី២៨ ខែមេសានេះបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប្រតិបត្តិករនានាទទួលបានដំណោះស្រាយបណ្ដោះអាសន្នមួយ បន្ទាប់ពីបើកកិច្ចពិភាក្សាជាមួយមេដឹកនាំសហជីពកម្មករនៅសហរដៅសហរដ្ឋអាមេរិក (United Auto Workers) និងថ្នាក់ដឹកនាំការិយាល័យអភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmer។

គួររម្លឹកផហដែរថា ប្រធានសហជីព UAW កាលពីសប្តាហ៍មុនបានព្រមានថាវាឆាប់ពេកនិងប្រថុយប្រថានពេកក្នុងការបើករោងចក្រផលិតរថយន្តនិងសេដ្ឋកិច្ចរបស់រដ្ឋ Michigan នៅដើមខែឧសភាដោយលើកឡើងពីហានិភ័យដល់កម្មករ។ ប៉ុន្តែមកបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយសហជីពក្នុងការបង្កើតវិធីការពារសុវត្ថិភាពសម្រាប់ការកាត់បន្ថយហានិភ័យនៃការប៉ះពាល់ដល់កម្មករ ប៉ុន្តែមិនទាន់បានបញ្ចប់ល័ក្ខខ័ណ្ឌទាំងនោះនៅឡើយទេនេះបើយោងតាមរបាយការណ៍របស់ WSJ៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី