ចិនត្រៀមចេញរូបិយប័ណ្ណឌីជីថលរបស់ខ្លួន ដោយយីហោអាមេរិកលំដាប់ៗចំនួន ៣ ត្រូវបានជ្រើសរើសដើម្បីសាកល្បង
អាជីវកម្ម April 25, 2020 Chan Sreyny

ធនាគារកណ្ដាលរបស់ប្រទេសចិនបានពន្លឿនការសាកល្បងរូបិយប័ណ្ណឌីជីថលថ្មីរបស់ខ្លួន ហើយនឹងបញ្ចូលអាជីវកម្មបរទេសមួយចំនួនជាលើកដំបូងនៅក្នុងកម្មវិធីនេះ។ ជាក់ស្ដែងអាជីវកម្មធំៗរបស់អាមេរិកចំនួន ៣ រួមមាន Starbucks, McDonald’s និង Subway ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីក្រុមហ៊ុនរបស់ធនាគារប្រជាជនចិន (PBOC) ដែលនឹងសាកល្បងរូបិយប័ណ្ណឌីជីថលក្នុងប្រតិបត្តិការតូចៗជាមួយអាជីវកម្មក្នុងស្រុកចំនួន ១៩។

រូបិយប័ណ្ណឌីជីថលផ្លូវការរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជាការទូទាត់រូបិយប័ណ្ណតាមអេឡិចត្រូនិកឌីជីថល (DCEP) បានលេចចេញជាសាធារណៈកាលពីសប្តាហ៍មុន នៅរូបថត​មួយនៃកំណែសាកល្បងនៃកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដោយធនាគារកសិកម្មចិនត្រូវបានចែកចាយតាមអ៉ីនធឺណេត។ ជាមួយគ្នានេះដែរកម្មវិធីរូបិយប័ណ្ណឌីជីថលមានមុខងារមូលដ្ឋានជាច្រើនស្រដៀងនឹងកម្មវិធីទូទាត់តាមអ៉ីនធឺណេតចិនផ្សេងទៀតដូចជា Alipay និង WeChat Pay ដែលជាឧបករណ៍ទូទាត់តាមអ៊ិនធរណេតដែលពេញនិយមបំផុតពីររបស់ប្រទេស ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ និងផ្ទេរប្រាក់។

យ៉ាងណាមិញប្រទេសចិនមិនបានបង្ហាញពេលវេលាសម្រាប់ការចាប់ផ្តើមប្រាក់យ័នឌីជីថលនោះទេ ប៉ុន្តែរបាយការណ៍កាលពីសប្តាហ៍មុនស្តីពីការធ្វើតេស្តិថ្មីបានធ្វើឱ្យមានការសង្ស័យថាវាអាចនឹងមកដល់ឆាប់ៗនេះ។ ក្រុមហ៊ុនវិនិយោគ BlockVC បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវថ វាប្រាកដថា ការទូទាត់រូបិយប័ណ្ណតាមអេឡិចត្រូនិកឌីជីថល ឥឡូវនេះស្ថិតនៅក្នុងដំណាក់កាលសាកល្បងចុងក្រោយហើយគួរតែចាប់ផ្តើមជាផ្លូវការ។ ខណៈវិទ្យាស្ថានស្រាវជ្រាវរូបិយប័ណ្ណឌីជីថលរបស់ PBOC បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការសាកល្បងកំពុងត្រូវបានធ្វើឡើងនៅក្នុងទីក្រុងចំនួន៤ គឺទី Shenzhen, Suzhou, Xiong’an និងទីក្រុង Chengdu ។ លើសពីនេះទៀតកន្លែងសម្រាប់ការប្រកួតកីឡាអូឡាំពិកនាឆ្នាំ២០២២ នៅទីក្រុង Beijing និង Zhangjiakou នឹងចូលរួមកម្មវិធីសាកល្បងនាពេលអនាគត៕

ប្រភព៖scmp

អត្ថបទ៖ លីនី