ទីក្រុងឌូបៃ អារ៉ាប់រួម ៨ មីនា ២០២០៖ អ៊ែមមឺរឹតកំពុងផ្តល់ជូនអតិថិជនបន្ថែមទៀតនូវជម្រើសដែលមានភាពបត់បែននិងតម្លៃតាមរយៈការណែនាំគោលការណ៏ថ្មីមួយដែលអាចផ្លាស់ប្តូរកាលបរិច្ឆេទដោយឥតគិតថ្លៃ (Waiver Policy)។ គោលការណ៏នេះផ្តល់ជូនរាល់ការកក់សំបុត្ររហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ ដែលអនុញ្ញាតឱ្យអតិថិជននៅទូទាំងបណ្តាញរបស់ខ្លួនមានជម្រើសក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទថ្មីពីការធ្វើដំណើររបស់ពួកគាត់ដោយឥតគិតថ្លៃលើការផ្លាស់ប្តូរនិងការចេញសំបុត្រម្តងទៀត។
អតិថិជនអាចផ្លាស់ប្តូរការកក់សំបុត្ររបស់គាត់ទៅកាលបរិច្ឆេទថ្មីណាមួយសម្រាប់ការធ្វើដំណើរក្នុងចន្លោះកាល ១១ ខែនៅក្នុងថ្នាក់ដូចគ្នាដោយមិនមានការពិន័យចំពោះការផ្លាស់ប្តូរ។ តម្លៃអាចនឹងខុសគ្នាតម្រូវតាមការអនុវត្ត។ គោលការណ៍នេះគ្របដណ្តប់គ្រប់គោលដៅដែលមាននៅលើបណ្តាញរបស់អ៊ែមមឺរឹត។ សម្រាប់ព័ត៌មានលម្អិតអំពីគោលការណ៏សូមចូលទៅកាន់គេហទំព័រ emirates.com ។
ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ចុងក្រោយនៃការរីករាលដាលនៃវីរុស COVID-19 នៅជុំវិញពិភពលោក អ៊ែមមឺរឹតកំពុងចាត់វិធានការបន្ថែមដែលលើសពីបទប្បញ្ញត្តិក្នុងវិស្សយ័របស់ខ្លួនដើម្បីធានានូវផាសុខភាពនិងសុវត្ថិភាពរដល់អតិថិជននិងផ្តល់ឱ្យពួកគាត់នូវទំនុកចិត្តនិងសេចក្តីស្ងប់ក្នុងចិត្តនៅពេលគ្រោងធ្វើដំណើរ។
បន្ថែមពីនេះ អ៊ែមមឺរឹតបានបង្កើនការសំអាតនិងកម្ចាត់មេរោគពេញលេញនៅក្នុងយន្តហោះគ្រប់ថ្នាក់ទាំងអស់ដោយការប្រុងប្រយ័ត្ន។ ស្របតាមការរកឃើញចុងក្រោយបង្អស់របស់អ្នកជំនាញខាងវេជ្ជសាស្ត្រថាវីរុស COVID-19 ត្រូវបានចម្លងជាចម្បងដោយការប៉ះពាល់ អ៊ែមមឺរឹតបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការសម្អាតគ្រប់ផ្នែកទាំងអស់នៅក្នុងយន្តហោះ។
ក្រុមហ៊ុនបានប្រើសារធាតុគីមីដែលត្រូវបានទទួលស្គាល់និងបញ្ជាក់ថាអាចសម្លាប់មេរោគបាន អាចរក្សាការពារ បានយូរប្រឆាំងនឹងការចម្លងវីរុសថ្មីៗ បាក់តេរី និងបាក់តេរីផ្សិតនៅលើផ្ទៃបរិយាកាសហើយល្អសម្រាប់បរិស្ថាន។
ដំណើរការនៃការលាងសម្អាតរួមបញ្ចូលទាំងការជូតសម្អាតគ្រប់ផ្ទៃទាំងអស់ – ពីបង្អួច ថាស កញ្ចក់អេក្រង់ខាងក្រោយ កន្លែងដាក់ដៃ កន្លែងអង្គុយ នៅក្នុងកន្លែងអង្គុយជាមួយនិងអេក្រង់បញ្ជា បន្ទះឧបករណ៍ រន្ធខ្យល់ ទូរកាប៊ីនដាក់ឥវ៉ាន់ពីលើ ទៅដល់បន្ទប់អនាមយ័ ទូរស្តុកអាហារនិងកន្លែងសម្រាករបស់ក្រុមការងារ។
ដើម្បីបញ្ចប់ការសំអាតយ៉ាងហ្មត់ចត់នេះត្រឹមរយៈពេលមួយម៉ោង ខណៈពេលដែលយន្តហោះត្រៀមរៀបចំបេសកកម្មបន្ទាប់ តម្រូវឱ្យមានក្រុមអ្នកសម្អាតដែលមានការបណ្តុះបណ្តាលចំនួន ១៨ នាក់នៅលើយន្តហោះប៊ូអ៊ីង 777 ។
សូមទស្សនាវីដេអូខាងក្រោមដើម្បីយល់ដឺងកាន់តែច្បាស់ពីការសំអាតយន្តហោះរបស់អ៊ែមមឺរឹត។
Emirates Skywards កំពុងផ្តល់ជូនសមាជិកផ្លាទីន(platinum) មាស (gold) និង ប្រាក់ (silver) របស់ខ្លួននូវសមត្ថភាពរក្សាស្ថានភាពបច្ចុប្បន្នរបស់ពួកគាត់ដោយបំពេញបាន ៨០% នៃតម្រូវការធ្វើដំណើរនៅចន្លោះថ្ងៃទី ៣១ ខែមីនាដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ ។ បន្ថែមពីលើនេះទៀតនោះ សមាជិកដែលកក់ការធ្វើដំណើរពី១ ខែមីនាដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ អាចទទួលបានអត្ថប្រយោជន៍បន្ថែមពី Tier Miles ២០% ។
អតិថិជនដែលមានបំណងផ្លាស់ប្តូរការធ្វើដំណើររបស់ពួកគាត់បន្ទាប់ពីធ្វើការកក់ចាប់ពីថ្ងៃទី ៧ ខែមីនាដល់ថ្ងៃទី ៣១ ខែមីនាអាចមកជួបភ្នាក់ងារទេសចរណ៍ដែលនៅជិតអ្នកឬទាក់ទងតាមទូរស័ព្ទនៅការិយាល័យក្នុងស្រុកតាមរយៈលេខ ០២៣ ៩៩៨ ១៦៨ ឬអ៊ីមែល: ekcambodia@emirates.com ។







