ក្រុមហ៊ុន ហ៊ួត ជា ប្រកាសសម្ពោធជាផ្លូវការ តំណាងសិទ្ធចែកចាយ សាខាពញាក្រែក
អាជីវកម្ម February 18, 2020 Khmernote

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន ហ៊ួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រុកពញាក្រែក ដល់លោក បញ្ញា គីមស្រ៊ាង ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន ដែលមានការកាត់ខ្សែបូរណ៍ដោយលោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនផ្ទាល់ ព្រមជាមួយនឹងការនិមន្តចូលរួមដោយផ្ទាល់ពីសំណាក់ព្រះតេជគុណ គូ សុភាព ផងដែរ។ នេះបង្ហាញពីភាពកាន់តែងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។

បន្ថែមពីនេះទៀត សម្រាប់អតិថិជនដែលរស់នៅស្រុកពញាក្រែក អាចធ្វើការទំនាក់ទំនងទៅកាន់សាខាពញាក្រែកបាន។ ទំនាក់ទំនង តាមលេខទូរសព្ទ 078 636 893។ គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះក្រុមហ៊ុន ហួត ជា បានពង្រីកសាខាតំណាងចែកចាយរបស់ខ្លួនយ៉ាងច្រើនសន្ធឹកដែលបង្ហាញពីភាពរីកចំរើនឥតឈប់ឈរ របស់ក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងសំណង់នាំមុខគេមួយនេះផងដែរ៕