នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន ហួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រែអំបិល ដល់លោក ឡាយ បញ្ញា ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន ដែលមានការកាត់ខ្សែបូរណ៍តំណាងដោយលោក ស្រី ហ៊ួត គាម ទីប្រឹក្សាអគ្គនាយក។ នេះបង្ហាញពីភាពកាន់តែងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ ក្រៅពីនេះលោកឧកញ៉ា ហ៊ួត ជា ក៏បានចំណាយថវិការផ្ទាល់ខ្លួន ចែកអំណោយដល់ ចាស់ជរា ចំនួន 40 នាក់ថែមទៀតផងដែរ។
បន្ថែមពីនេះទៀត សម្រាប់អតិថិជនដែលរស់នៅខេត្តកោះកុង អាចធ្វើការទំនាក់ទំនងទៅកាន់សាខាស្រែអំបិល ដែលមានអាសយដ្ឋាន៖ភូមិ ត្រពាំង ស្រុក ស្រែអំបិល ឃុំ ស្រែអំបិល ខេត្ត កោះកុង ឬ Tel: 0977660660/015965057/016868255។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ៊ួត ជា ជាក្រុមហ៊ុនផ្គត់ផ្គង់សំភារៈសំណង់យ៉ាងសំបូរបែប និងមានឈ្មោះល្បីជាច្រើនឆ្នាំណាស់មកហើយ ដោយពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនមួយនេះ បានពង្រីកសាខាចែកចាយរបស់ខ្លួនកាន់តែច្រើនឡើងៗ ដើម្បីផ្គត់ផ្គង់អោយទាន់តាមតម្រូវការរបស់អតិថិជន៕









