វិនិយោគិន តៃវ៉ាន់ បោះទុនបើកផ្សារទំនើបនៅលើផ្លូវ ២០០៤ ក្នុងទឹកដីខណ្ឌសែនសុខ បើកដំណើរការហើយ
អាជីវកម្ម July 2, 2019 Khmernote

ផ្សារទំនើបថ្មីមួយទៀតហើយ ដែលបានបើកដំណើរការជាផ្លូវការ មានឈ្មោះ MidTOWN MALL ដែលស្ថិតនៅលើផ្លូវ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ផ្សារទំនើបដែលបានសាងសង់នៅលើផ្ទៃដីសរុប ៨,៨៨១ ម៉ែត្រការ៉េ ក្រោមការវិនិយោគដោយក្រុមហ៊ុន Kao Cheng International Enterprise Co., Ltd ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅប្រទេសតៃវ៉ាន់ និងមានបទពិសោធន៍ ២៥ឆ្នាំ លើ​ផ្នែក​អភិវឌ្ឍន៍​, ការកសាង​, ការជួសជុល និង​ការបម្រើ​សេវាកម្ម​អតិថិជន​។

ផ្សារទំនើបដែលទើបនឹងបើកដំណើរការនេះដែរ បានផ្តល់សិទ្ធិទៅអោយក្រុមហ៊ុន CBRE Cambodia ធ្វើជាភ្នាក់ងារជួលផ្តាច់មុខ និងជាអ្នកគ្រប់គ្រងផ្សារ ដែលមានតូបសរុបចំនួន ៣២ ចាប់ពីទំហំតូចទៅមធ្យមនិងធំ ស្តង់តូចៗចំនួន ២ និងកន្លែងដាក់ម៉ាស៊ីនដកប្រាក់ (ATM) ចំនួន ៣៕

អត្ថបទ៖ សុវណ្ណ