ភ្នំពេញៈ TL VILLE MALL គឺជាផ្សារទំនើបបែបសហគមន៍មុនដំបូងគេក្នុងតំបន់ចោមចៅ មានផ្ទៃក្រឡាសម្រាប់ជួល ៣,៩០៣ ម៉ែត្រការ៉េ និងមានចំណតធំទូលាយ។ ផ្សារទំនើប TL VILLE MALL ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ កំពុងត្រៀមនឹងបើកដំណើរការក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ។ ផ្សារទំនើប TL VILLE MALL ផ្តល់ជូនដល់អតិថិជននូវទំនិញជាច្រើនប្រភេទ ដែលមានដូចជាហាងម្ហូបអាហារ ភេសជ្ជៈ សម្ភារៈផ្ទះបាយ ឧបករណ៍អេឡិចត្រូនិច សម្លៀកបំពាក់ ស្បែកជើង កន្លែងកម្សាន្តសម្រាប់កុមារ និងរោងភាពយន្ត Prime Cineplex។
TL VILLE MALL គឹជាផ្សារសហគមន៍ដែលប្រមូលផ្តុំប្រជាជននៅតំបន់ចោមចៅ ពោលគឺនៅបណ្តោយផ្លូវជាតិលេខ ៣ លេខ ៤ ផ្លូវវេងស្រេង និងផ្លូវសហព័ន្ធរូស៊ីចាប់ពីព្រលានយន្តហោះ។ ដោយមើលឃើញពីសក្តានុពលក្នុងតំបន់អភិវឌ្ឍន៍ថ្មីនៃភាគខាងលិចនៃរាជធានីភ្នំពេញ ស្របពេលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសន្ទុះនៃការវិនិយោគគំរោងបុរី និងសាលារៀនជាច្រើន នៃបរិវេនរង្វង់មូលចោមចៅ ពិសេសតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤។ បើទោះជាផ្សារទំនើបបើកច្រើនក្តី ប៉ុន្តែចំនួនផ្សារនិមួយៗស្ថិតនៅទីតាំង និងចាប់យកចំណែកអតិថិជនខុសៗគ្នា រួមផ្សំនឹងការវិវត្តនៃការរស់នៅបែបស៊ីវិល័យ៕
សូមទំនាក់ទំនងមកលេខ 017 84 81 85











