រោងចក្រដំឡើងរថយន្ត ISUZU ដែលវិនិយោគដោយក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
យោងតាមប្រសាសន៍របស់ឯកឧត្តម សុខ ចិន្តាសោភា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុ-វិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុនបាន។
គួរបញ្ជាក់ផងដែរថា រោងចក្រដំឡើងរថយន្តនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង៕





អត្ថបទ៖ លីនី


