ក្រុមហ៊ុន Apple លែងជាក្រុមហ៊ុនតែមួយគត់ដែលមានតម្លៃ ២ពាន់ពាន់លានដុល្លារទៀតហើយ
អាជីវកម្ម January 5, 2023 Khmernote

ក្រុមហ៊ុន Apple លែងជាក្រុមហ៊ុនតែមួយគត់ដែលមានតម្លៃ ២ពាន់ពាន់លានដុល្លារទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ តាមសារព័ត៌មានដដែល បើទោះបីជាយ៉ាងនេះក្ដី ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នៅតែជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក នាំមុខក្រុមហ៊ុន Saudi Aramco និង Microsoft ដែលបានរបូតនាមចេញពីក្រុមហ៊ុនមានតម្លៃ ២ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ២០២០ តម្លៃក្រុមហ៊ុន Apple បានកើនលើសចំនួន ២ពាន់ពាន់លានដុល្លារជាលើកដំបូង នៅក្នុងមូលធននីយកម្មទីផ្សារ ប៉ុន្តែថ្មីៗនេះ ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានធ្លាក់ចុះ ៣.៧% ដោយទម្លាក់មូលធនប័ត្រទីផ្សាររបស់ខ្លួនមកត្រឹម ១.៩៨៩ពាន់ពាន់លានដុល្លារ ហើយការធ្លាក់ចុះទាំងនេះបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន និងនៅលើពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo