(ហាណូយ)៖ VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដំបូងគេរបស់វៀតណាម (EV) កាលពីថ្ងៃទី១៤ ខែធ្នូ (ម៉ោងនៅអាមេរិក) បានប្រកាសបើក សាខាថ្មីចំនួន ៤បន្ថែម នៅ Los Angeles និង Orange County នៃរដ្ឋ California របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ vietnamplus នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ VinFast បើកដំណើរការមជ្ឈមណ្ឌលសេវាកម្មចំនួន៤ដំបូងរបស់ខ្លួន ដើម្បីផ្តល់សេវាថែទាំ និងជួសជុលរថយន្តអគ្គិសនី។ សកម្មភាពនេះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ VinFast ក្នុងការពង្រីកប្រព័ន្ធលក់រាយ និងសេវាកម្មរបស់ខ្លួន មុនពេលចែកចាយយានជំនិះដល់អតិថិជនអាមេរិកនៅចុងឆ្នាំនេះ។
មជ្ឈមណ្ឌលសេវាកម្មថ្មីទាំង៤នេះ មានទីតាំងនៅក្នុងមជ្ឈមណ្ឌលលក់ទំនិញដែលពេញនិយម និងមានការជួញដូរយ៉ាងខ្លាំង។ VinFast Canoga Park, VinFast Irvine Spectrum និង VinFast Marina Del Rey បានបើកនៅថ្ងៃទី១៤ ខែធ្នូ ហើយ VinFast Del Amo Fashion Center នឹងបើកនៅចុងខែនេះ។
អតិថិជនរបស់ VinFast EV នឹងទទួលបានសេវាកម្មថែទាំងក្រោយការលក់ រួមទាំងការធានារយៈពេល១០ឆ្នាំ ដែលជាសេវាកម្មល្អបំផុតនៅលើទីផ្សារ រួមជាមួយនឹងសេវាទូរស័ព្ទ ជំនួយតាមដងផ្លូវ 24/7 ក្នុងអំឡុងពេលធានា និងសេវាកម្មបុព្វលាភផ្សេងទៀត៕



ប្រភព៖ vietnamplus


