នរណាគិតថាចំណូលពីការលក់នំ នឹងគ្រប់គ្រាន់ដើម្បីសងបំណុល? ប៉ុន្តែសម្រាប់នំស្នូលផ្អែមរបស់ម្ចាស់រូបស្អាតនេះវិញ ពិតជាអាជីវកម្មមួយដែលបង្កើតប្រាក់ចំណូលរាប់មុឺនដុល្លារ ដល់នាងថែមទាំងអាចជួយឱ្យនាងដោះបំណុលរាប់សិបមុឺនដុល្លាបានសម្រេចទៀតផង។ ជាមួយនឹងចំណង់ចំណូលចិត្តក្នុងការញ៉ាំអាហារសម្រន់ របស់អ្នកនាង Jeab Veerapha Ittharat ដែលបានសិក្សាពីរបៀបធ្វើនំស្នូលផ្អែមនេះដោយខ្លួនឯងតាមរយៈយូធូប ដោយចំណាយពេលត្រឹម ៥ថ្ងៃប៉ុណ្ណោះ រួចក៏សម្រេចចិត្តបើកហាងលក់ លក់បានទើបតែ ១ខែប៉ុណ្ណោះក៏បានដើមត្រឡប់មកវិញ លុះចូលដល់ខែទី ២ក៏ចាប់ផ្តើម មានការអភិវឌ្ឍបន្ថែមទៀតទៅជាអាជីវកម្ម Franchise ពីព្រោះតែអ្នកនាងជាអ្នកលក់អនឡាញស្រាប់ ម្យ៉ាងវិញទៀត អ្នកនាងចូលចិត្តថតបង្ហោះរូបនិងវីដេអូលើបណ្ដាញសង្គម ជាហេតុនាំអោយមនុស្សឃើញហើយចង់លក់ដែរ។ ដោយពីមុនត្រឹមតែជាហាងតូចមួយ រហូតក៏បានពង្រីកទៅជាអាជីវកម្ម Franchise នំស្នូលផ្អែមថែមទាំងមានស្នូលជាច្រើនអោយជ្រើសរើសផងដែរ។
ម្ចាស់ហាងវ័យ ៣៣ឆ្នាំ រូបនេះបានផ្តល់បទសម្ភាសន៍ទៅកាន់ Sentangsedtee ឬ ផ្លូវមហាសេដ្ឋីអនឡាញថា តាមពិត មុខរបរសំខាន់របស់នាងគឺអ្នកលក់អនឡាញ ព្រោះនាងបានធ្វើវាអស់រយៈពេល ១០ ឆ្នាំមកហើយ ពីព្រោះតែអ្នកនាងមិនចូលចិត្តនៅស្ងៀម ពោលគឺតែងរកនេះនោះមកធ្វើរហូត មិនមែនមានតែអាជីពតែមួយនេះទេ គឺអ្នកនាងបានលក់អ្វីៗជាច្រើនហើយ ទាំងសម្លៀកបំពាក់ឬក្រែម អ្វីក៏ដោយដើម្បីតែលុយតែម្យ៉ាងគត់។ មុននឹងមកលក់នំគ្រក់ស្នូលផ្អែមនេះដែរ អ្នកនាង Jeab បានប្រាប់ថា នាងមានបំណុលជាង ១៤ លានបាត ឬជាង៣០មុឺនដុល្លារ ហើយត្រូវបង់ប្រហែល ៧០,០០០ បាត ឬជាង ២ពាន់ដុល្លាក្នុងមួយខែ បើទោះបីជាហត់នឿយ និងបាក់ទឹកចិត្តក៏ដោយ ប៉ុន្តែអ្នកនាងជឿថា «ភាពជោគជ័យចូលចិត្តសុភមង្គល» ព្រោះបើអ្នកសប្បាយចិត្តនឹងបំណុល ឬធ្វើអ្វីផ្សេងៗ នោះភាពនឿយហត់អស់កម្លាំងនឹងរលាយបាត់ទៅ”
គួរបញ្ជាក់អោយដឹងផងដែរថា អ្នកនាង Jeab រកបានចំណូលជាង ១មុឺនដុល្លាក្នុងមួយខែ ដោយសារតែលក្ខណៈពិសេសនៃហាងនំស្នូលផ្អែមរបស់អ្នកនាងគឺ ដោយសារតែម្ស៉ៅសរុបមានដល់ទៅ ៦ ពណ៌ ដែលមានពណ៌ស្វាយពីដំឡូងពណ៌ស្វាយ ពណ៌ទឹកក្រូចពីពណ៌ទឹកក្រូច បៃតងពីស្លឹកតើយ ពណ៌លឿងពីល្ពៅ ពណ៌ផ្កាឈូកពីដំឡូងឈាមមាន់ និងពណ៌សពីដើមក្រមួន ក៏ដូចជាការមិនរិះថាំគ្រឿងគឺដាក់មួយចាស់ដៃតែម្តង ថែមទាំងសាច់នំខាងក្រៅស្រួយ សាច់នំខាងក្នុង ទន់ មិនបៀមខ្លាញ់ទៀតផង៕






អត្ថបទ៖ Bee
ប្រភព៖ sentangsedtee


