(ថៃ)៖ ចែ Maew ដែលជាម្ចាស់ទឹកប្រហុកម៉ាក Mae Tuk បានផ្តល់បទសម្ភាសន៍ដល់កម្មវិធី Sentangsedtee ឬ ផ្លូវនៃមហាសេដ្ឋីអនឡាញថា កាលពីមុន ចែ Maew ក្រីក្រណាស់ គឺគាត់បានធ្វើការជាបុគ្គលិកច្រកទឹកប្រហុក។ ស្រាប់តែថ្ងៃមួយក៏យល់ឃើញថា វាជាផលិតផលដែលអាចលក់បានគ្រប់ពេល មិនថាជា អតិថិជនថ្មី ឬអតិថិជនចាស់ តែងទិញរហូត ដូច្នេះចែ Maew ព្យាយាមប្រមូលបទពិសោធន៍ និងការកត់សម្គាល់ទាំងក្លិន និងរសជាតិបែបណាដែលលក់ដាច់ ហើយអតិថិជនចូលចិត្ត ដោយការខិតខំសន្សំទាំងលុយ និងបទពិសោធន៍ក្នុងការធ្វើរហូតចេញមកជួលតូបបើកលក់ ទឹកប្រហុកនៅផ្សារដែលមានឈ្មោះថា «សុីម៉ុមមឿង»
ចំពោះចំណុចលេចធ្លោរបស់ហាងចែ Maew បាននិយាយថា វាជាទឹកប្រហុកដែលជារូបមន្តរបស់ហាងផ្ទាល់ ហើយរូបមន្តនេះគឺបានមកពីបទពិសោធន៍ជាង ៤០ ឆ្នាំនៃការលក់ទឹកប្រហុក ដែលមានជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹងការយកមកកែលម្អវាឱ្យត្រូវនឹងតម្រូវការរបស់អតិថិជន ថែមទាំងទទួលបានមតិពីអតិថិជនរហូតដល់ទឹកប្រហុកនៅហាងឈ្ងុយឆ្ងាញ់ត្រូវមាត់ រហូតក្លាយទៅជាហាងល្បី និងពេញនិយមនៅលើទីផ្សារប្រទេសថៃ។ ហើយនេះគឺជា មូលហេតុដែលនាំអោយអាជីវកម្មរបស់ចែ Maew កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ព្រោះអតិថិជនប្រាប់តៗគ្នា ក្រោយមក គាត់បានសម្រេចចិត្តបង្កើតទីកន្លែងផលិតទឹកប្រហុកផ្ទាល់ខ្លួនហើយរោងចក្រនេះមានទីតាំងនៅខេត្តប៉ាធុមថានី ក្រោមម៉ាកយីហោ “Mae Tuk”។
បច្ចុប្បន្នបន្ទាប់ពីទឹកប្រហុកទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ ចែ Maew ក៏បានបំបែក ផលិតផលចេញជាច្រើនទៀតផងដែរ ដើម្បីឆ្លើយតបទៅកាន់តម្រូវការទីផ្សារ ដូចជា បុកល្ហុងកក តាមបច្ចេកវិទ្យាថ្មីដើម្បីរក្សាទុកបានយូរ ត្រពាំងក្រៀម ទឹកក្រូចឆ្មា។ល។ រាល់ផលិតផលទាំងអស់នេះត្រូវបាននាំចេញទៅលក់ផ្តាច់មុខនៅបណ្តាប្រទេសនានាប៉ែកខាងអឺរ៉ុប សហរដ្ឋអាមេរិក និង បណ្តាប្រទេសជាច្រើននៅខាងអាសុីយើងផងដែរ។ ចំណែកប្រាក់ចំណូលវិញ ចែ Maew ទទួលបានប្រាក់ចំណូលពីការទឹកទឹកប្រហុកក្នុងមួយខែមិនក្រោម ៣មុឺនដុល្លារអាមេរិកឡើយ៕





អត្ថបទ៖ Bee
ប្រភព៖ sentangsedtee


