ក្រុមហ៊ុនធំៗជាច្រើនបាននឹងកំពុងបណ្តាក់ទុនរាប់លានដុល្លារ ក្នុងការចិញ្ចឹមជ្រូក ដោយទីផ្សារសាច់ជ្រូកវៀតណាមត្រូវបានប៉ាន់ស្មានថាមានចំនួន ១៥ពាន់លានដុល្លារ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុថ្មីៗនេះរបស់ក្រុមហ៊ុន Thaiholdings Joint Stock Company តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Thaigroup ខ្លួនបានចាប់ដៃជាមួយភាគីទីបីដើម្បីវិនិយោគចំនួន ៦០០ពាន់លានដុងនៅក្នុងគម្រោងចិញ្ចឹមជ្រូកនៅខេត្ត Thanh Hoa ភាគកណ្តាល ដោយក្រុមហ៊ុន Thaiholdings ទទួលបាន ៦០% នៃប្រាក់ចំណេញសរុប។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនយក្សក្នុងស្រុកជាច្រើនដែលបានបង្ហូរប្រាក់រហូតដល់រាប់លានដុងក្នុងការចិញ្ចឹមជ្រូក រួមមាន៖ ក្រុមហ៊ុនភាគហ៊ុនរួម Hoang Anh Gia Lai ក្រុមហ៊ុនភាគហ៊ុនរួម Hoa Phat Group ក្រុមហ៊ុនភាគហ៊ុនកសិកម្ម Hoang Anh Gia Lai និងក្រុមហ៊ុនភាគហ៊ុនរួម Truong Hai Group ។ ដោយឡែកក្រុមហ៊ុនវិនិយោគបរទេស រួមទាំងក្រុមហ៊ុន C.P Vietnam Corporation វិនិយោគរបស់ថៃ ក្រុមហ៊ុន CJ Vina Agri ដែលវិនិយោគដោយកូរ៉េខាងត្បូង និងក្រុមហ៊ុន Mavin Group Joint Stock Company ដែលវិនិយោគដោយអូស្ត្រាលី ក៏បានវិនិយោគនៅក្នុងទីផ្សារផងដែរ។
មិនទាន់នោះទេ សូម្បីតែសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃក្រុមធនាគារពិភពលោក មកទល់ពេលនេះបានចាក់បញ្ចូលទឹកប្រាក់សរុបចំនួន ២.៨ ទ្រីលានដុងទៅក្នុងក្រុមហ៊ុនចិញ្ចឹមជ្រូកចំនួនបីគឺ Mavin , ក្រុមហ៊ុន BaF Vietnam Agriculture Joint Stock Company និង GreenFeed Vietnam Corporation ។
គួរឱ្យដឹងថា ការចិញ្ចឹមជ្រូកបានក្លាយទៅជាអាជីវកម្មដ៏ទាក់ទាញមួយ ដោយសារសាច់ជ្រូក គឺជាប្រភពប្រូតេអ៉ីនសត្វដ៏សំខាន់នៅក្នុងអាហារវៀតណាម ដែលស្មើនឹងប្រហែល ២/៣ នៃការប្រើប្រាស់សាច់សរុប។ យោងតាមរបាយការណ៍ថ្មីៗនេះ ដោយអ្នកផ្តល់សេវាព័ត៌មានហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក Fitch Solutions ការប្រើប្រាស់សាច់សរុបនៅក្នុងប្រទេសវៀតណាមត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាង ២៥% ក្នុងរយៈពេលពីឆ្នាំ ២០១៨-២០២៦៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress
រូបភាព៖ stmaaprodfwsite, vcdn-english,


