លោកស្រី Mon អាយុ ៥៧ឆ្នាំ អតីតកាលជាអ្នកលក់បង្អែមថៃ តែដោយសារមានបំណុលជាប់ខ្លួនច្រើនពេក និងមានបន្ទុកចិញ្ចឹមកូនដល់ទៅ២នាក់ ក៏សម្រេចចិត្តមកចាប់របរធ្វើជាអ្នកដឹកជញ្ជូនអាហារ រហូតដោះបំណុលទាល់តែអស់ ហើយអាចឱ្យកូនៗរៀនចប់ថ្នាក់បរិញ្ញាប័ត្រទៀតផង។ មុនពេលមានជីវិតល្អប្រសើរឡើងដូចសព្វថ្ងៃនេះ អ្នកម្ដាយតស៊ូមកពីខេត្តឈៀងរ៉ៃរូបនេះ បានរៀបរាប់ថា៖ “គាត់គឺជាស្រ្តីមេម៉ាយដែលត្រូវចិញ្ចឹមកូនដល់ទៅ ២នាក់ តាំងពីកូនស្រីពៅមានអាយុ ៣ឆ្នាំ ដោយរបរលក់បង្អែមថៃ។
ប៉ុន្តែកាលនោះដោយសារមានបន្ទុកចំណាយច្រើន ទើបត្រូវខ្ចីលុយចងការ ដើម្បីបង្វិលទៅលើចំណាយផ្សេងៗនៅក្នុងគ្រួសាររហូតក្លាយជាបំណុលធំ ហើយប្រាក់ចំណូលប្រចាំថ្ងៃដែលរកបានតែមួយរស់ៗសម្រាប់មួយថ្ងៃតែប៉ុណ្ណោះ។ ក្រោយមកទៀត វិបត្តិកូវីដក៏មកដល់ ជីវិតលោកស្រីកាន់តែពិបាកថែមមួយកម្រិតទៀត ស្របពេលដែលកូនៗត្រូវចូលរៀននៅសកលវិទ្យាល័យ ហើយការលក់ក៏មិនបានច្រើន។ ទោះបីជាយ៉ាងនេះក្ដី លោកស្រីមិនបោះបង់ឡើយ ពោលគឺតស៊ូដើម្បីកូនៗ ហើយពេលនោះក៏សម្រេចចិត្តធ្វើជាអ្នកដឹកជញ្ជូនម្ហូបអាហារឱ្យក្រុមហ៊ុន Grab ដើម្បីរកចំណូលបន្ថែម។
បន្ទាប់ពីចាប់ផ្តើមបើកបរ Grab មួយរយៈមក លោកស្រីក៏ចាប់ផ្តើមមើលឃើញថា ប្រាក់ចំណូលពីការបើកបរ Grab ប្រសើរជាងការលក់បង្អែម ដូច្នេះហើយ ទើបលោកស្រីសម្រេចចិត្តបើកបរ Grab ពេញម៉ោង ជាមួយនឹងប្រាក់ចំណូល និងអត្ថប្រយោជន៍ឥណទានរបស់ Grab ធ្វើឱ្យលោកស្រីអាចសងបំណុលក្រៅផ្លូវការទាំងអស់ ហើយនៅទីបំផុតលោកស្រីក៏មានលុយសម្រាប់កូនស្រី ហើយរឿងសំខាន់គឺ ពេលវេលាកាន់តែច្រើនសម្រាប់កូនស្រី។
ប៉ុន្មានខែមកទៀត កូនស្រីរបស់លោកស្រីក៏នឹងរៀនចប់ហើយក្នុងនាមជាម្តាយ ការដែលអាចលើកទឹកចិត្តកូនឱ្យដើរតាមផ្លូវដែលគាត់បានជ្រើសរើស និងធ្វើអ្វីដែលគាត់ពេញចិត្ត គឺជាសមិទ្ធផលដែលយើងមានមោទនភាពបំផុត។ ចំណែកការបើកបរ Grab បានផ្តល់ភាពងាយស្រួលសម្រាប់លោកស្រីសព្វថ្ងៃមិនពិបាកដូចពីមុនទេ ដោយបង្វែរពីការជំពាក់បំណុលប្រព័ន្ធក្រៅផ្លូវការមកមានជីវភាពធូរធារ និងពេលវេលាគ្រប់គ្រាន់ដើម្បីនាំកូនទៅវិស្សមកាល ហើយញ៉ាំអាហារឆ្ងាញ់ នេះគឺពិតជាសុភមង្គលមួយដែលមិនអាចជំនួសបានឡើយ៕



អត្ថបទ៖ Bee
ប្រភព៖sentangsedtee


