អត់អ៉ីនធើណេតក៏គ្មានបញ្ហា! ABA បញ្ចេញមុខងារថ្មីឲ្យអ្នកប្រើប្រាស់ អាចប្រើ App ដោយមិនបាច់មានអ៉ីនធើណេត
អាជីវកម្ម
July 28, 2022
Khmernote
ជាធម្មតា App ABA តែងតម្រូវឱ្យអ្នកប្រើប្រាស់បើកអ៉ីនធឺណេតទើបអាចធ្វើប្រតិបត្តិការ និងដំណើរការសេវាធនាគារបាន។ យ៉ាងណាមិញ ថ្មីៗនេះ ធនាគារ ABA បានផ្ដល់នូវភាពងាយស្រួលថ្មីមួយទៀត សម្រាប់អ្នកប្រើប្រាស់ App ABA នោះគឺមិនចាំបាច់មានអ៉ីនធឺណេតក៏អាចបើក និងប្រើ App បានដែរ។
ជាក់ស្ដែងនៅពេលអ្នកបើក App ពេលគ្មានអ៉ឺនធឺណេត នោះអ្នកនឹងឃើញពាក្យ “Switch to offline mode” ដោយពាក្យនេះមានន័យថា យើងអាចប្រើ App ដោយមិនបាច់មានអ៉ីនធឺណេតឡើយ ដោយគ្រាន់តែចុចលើពាក្យ “Switch to offline mode” នោះ។
បន្ទាប់ពីចុចរួច យើងនឹងឃើញមុខងារចំនួន ៣ ដែលធនាគារ ABA អនុញ្ញាតឱ្យយើងអាចធ្វើប្រតិបត្តិការបានដោយមិនប្រើអ៉ីនធឺណេតក្នុងនោះរួមមាន៖ ទូទាត់នៅតាមហាង (Pay at Store) , ទទួលប្រាក់ជាមួយ ABA QR (Receive Money With ABA QR) និងទំនាក់ទំនងទៅធនាគារ (Call ABA hotline)៕


អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


