ជារឿងដ៏កម្រមួយ! Apple ប្រកាសលក់បញ្ចុះតម្លៃលើ iPhone និងផលិតផលមួយចំនួនទៀតនៅក្នុងប្រទេសចិន
អាជីវកម្ម July 26, 2022 Khmernote

ក្រុមហ៊ុន Apple បានប្រកាសពីការផ្សព្វផ្សាយការលក់រាយជាមួយនឹងការបញ្ចុះតម្លៃដ៏កម្រនៅក្នុងប្រទេសចិន កាលពីច័ន្ទម្សិលមិញនេះ។ ការបញ្ចុះតម្លៃនេះ មានរយៈពេល ៤ថ្ងៃ ទៅលើ iPhone ស៊េរីខ្ពស់ AirPods និង Apple Watch មួយចំនួន​រួមទាំងគ្រឿងបន្លាស់ដែលពាក់ព័ន្ធ មុនការចេញលក់ម៉ូឌែលជំនាន់ក្រោយរបស់ខ្លួន។

ដើម្បីទទួលបានការបញ្ចុះតម្លៃ អ្នកទិញត្រូវប្រើវិធីបង់ប្រាក់ណាមួយក្នុងចំណោមវិធីបង់ប្រាក់ដូចជា Alipay របស់ Ant Group Co។ ជាមួយគ្នានេះការបញ្ចុះតម្លៃនេះបានកើតឡើងនៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនព្យាយាមស្ទុះងើបឡើងវិញពីការបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩ សំខាន់ៗនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងស៊ាងហៃ និងប៉េកាំង ដែលបានធ្វើឱ្យប៉ះពាល់ដល់ការលក់ម៉ាកស្មាតហ្វូនក្នុងស្រុកឈានមុខគេពីក្រុមហ៊ុន Xiaomi Corp ទៅ Vivo និង Oppo។

គួរឱ្យដឹងថា ជាធម្មតា ក្រុមហ៊ុននេះ មិនងាយបញ្ចុះតម្លៃក្នុងការផលិតផលរបស់ខ្លួននោះឡើយ។ ជាក់ស្ដែង Apple បានរក្សាតម្លៃ iPhone មិនផ្លាស់ប្តូរពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំនេះ បានជំរុញឱ្យក្រុមហ៊ុនធ្វើការផ្លាស់ប្តូរមិនធម្មតាមួយ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo