នាយកប្រតិបត្តិក្រុមហ៊ុន Starbucks លោក Howard Schultz បាននិយាយនៅក្នុងវីដេអូដែលត្រូវបានលេចធ្លាយមួយថា ក្រុមហ៊ុននឹងបិទហាងជាច្រើននាពេលខាងមុខនេះ។ ដំណឹងនេះ បានលេចឡើងបន្ទាប់ពីក្រុមហ៊ុនបានប្រកាសបិទហាងចំនួន ១៦ទីតាំងកាលពីពេលថ្មីៗនេះ ដោយសារតែក្រុមហ៊ុនព្រួយបារម្ភពីសុវត្ថិភាពនៅទីនោះ។
នៅក្នុងវីដេអូលេចធ្លាយនោះ លោក Howard Schultz ទំនងជាកំពុងនិយាយទៅកាន់បុគ្គលិកមួយក្រុម ដោយលើកឡើងដូច្នេះថា “នេះគ្រាន់តែការចាប់ផ្ដើមប៉ុណ្ណោះ។ វានឹងមានច្រើនទៀត”។ យ៉ាងណាមិញ ទោះបីជាវិដេអូលេចធ្លាយមែនពិត តែក្រុមហ៊ុន Starbucks បានបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូនេះទៅកាន់ Insider ប៉ុន្តែមិនបញ្ជាក់ថា វីដេអូនេះត្រូវបានថតនៅពេលណា ឬនៅទីណានោះទេ។ ហើយក្រមហ៊ុនក៏មិនបញ្ជាក់ថា តើហាងនៅតំបន់ណាដែលនេងត្រូវបិទជាបន្តនោះដែរ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនកាហ្វេយក្សកាលពីសប្តាហ៍មុនបានប្រកាសពីផែនការបិទទីតាំងចំនួន ១៦ នៅទូទាំងទីក្រុង Los Angeles ទីក្រុង Seattle និងទីក្រុង Portland រដ្ឋ Oregon ក៏ដូចជាទីក្រុងផ្សេងទៀតនៅចុងខែកក្កដា ដោយលើកឡើងពី “ឧប្បត្តិហេតុដ៏លំបាក” និងបន្ទាប់ពីបានមើលឃើញពីបញ្ហាបុគ្គលិកភាគច្រើនមានវិបត្តិផ្លូវចិត្តរហូតពេលខ្លះពួកគាត់ជក់គ្រឿង..ញៀន ខណៈបុគ្គលិកភាគច្រើនក៏រងនៅបញ្ហាការរើសអើងពូជសាសន៍ កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ businessinsider
រូបភាពពី៖ seattletimes, insider, powerorlando


