មហាសេដ្ឋី Elon Musk ថា​ Tesla អាចបញ្ចុះតម្លៃរថយន្ត ប្រសិនបើអតិផរណាធ្លាក់ចុះ
អាជីវកម្ម July 18, 2022 Khmernote

លោក Elon Musk បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតផលរថយន្តអគ្គិសនី Tesla អាចបញ្ចុះតម្លៃរថយន្ត ប្រសិនបើអតិផរណាចុះមកវិញ។ លោក Musk ដែលមានអ្នកតាមដាន (follower) ជាង ១០០លាននាក់នៅលើ Twitter បានឆ្លើយតបទៅនឹង tweet មួយកាលពីថ្ងៃសុក្រដែលបានសួរថា តើក្រុមហ៊ុនមានគម្រោងបញ្ចុះថ្លៃលើរថយន្តដែលខ្លួនបានលើកឡើង ដើម្បីយកឈ្នះជំងឺរាតត្បាតនិងបញ្ហាសង្វាក់ផ្គត់ផ្គង់ដែរឬទេ?

មហាសេដ្ឋីរូបនេះបានឆ្លើយថា “ប្រសិនបើអតិផរណាធ្លាក់ចុះ យើងអាចទម្លាក់តម្លៃរថយន្ត”។ គួររម្លឹកថា Tesla បានដំឡើងថ្លៃរថយន្តជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតម្លៃវត្ថុធាតុដើមសម្រាប់អាលុយមីញ៉ូម លីចូម ដែលប្រើក្នុងរថយន្ត និងអាគុយកើនឡើង ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តកំពុងព្យាយាមក្នុងការផ្គត់ផ្គង់បន្ទះឈីប និងការផ្គត់ផ្គង់ផ្សេងទៀត។

ជាមួយគ្នានេះ Musk ដែលជាអ្នកមានបំផុតរបស់ពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានព្រមានអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ហើយបាននិយាយថាគាត់មាន “អារម្មណ៍មិនល្អ” អំពីសេដ្ឋកិច្ចឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាពពី៖ nypost,zeebiz,cnbcfm