យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ក្រុមហ៊ុនថាមពលយក្សបារាំង TotalEnergies បាននិយាយថា ខ្លួននឹងមិនបន្តកិច្ចសន្យារបស់ខ្លួនសម្រាប់ប្រេង និងប្រេងសាំង របស់រុស្ស៊ី ហើយក្រុមហ៊ុនក៏បានសន្យាថា នឹងបញ្ឈប់គម្រោងផ្ដល់មូលនិធិនៅក្នុងប្រទេសរុស្ស៊ីផងដែរ។
គួររម្លឹកថា ក្រុមហ៊ុន TotalEnergies បានប្រឈមមុខនឹងការរិះគន់ចំពោះការមិនចូលរួមជាមួយក្រុមហ៊ុនថាមពលផ្សេងទៀតក្នុងការផ្តាច់ទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។ ហើយទន្ទឹមនឹងការផ្អាកជាមួយរុស្ស៊ី ក្រុមហ៊ុន TotalEnergies និយាយថា ខ្លួននឹងងាកទៅរកអារ៉ាប៊ីសាអូឌីត និងប៉ូឡូញ សម្រាប់ការផ្គត់ផ្គង់នាពេលអនាគត។
យ៉ាងណាមិញ មិនមែនមានតែក្រុមហ៊ុនថាមពលយក្សរបស់បារាំងនោះទេ ក្រុមហ៊ុនថាមពលយក្សរបស់អង់គ្លេស BP ក៏បានប្រកាសកាលពីខែមុនថា ខ្លួននឹងបោះបង់ចោលផលប្រយោជន៍ដែលទទួលបានពីរុស្ស៊ី ខណៈ Shell ដែលជាមហាអំណាចថាមពលសហការគ្នាបានធ្វើការផ្ដាច់ភ្លាមៗ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


