ស្របពេលដែលតម្រូវការនៃរថយន្តអគ្គិសនីកាន់តែកើនឡើង មហាសេដ្ឋី Elon Musk បានបើកជាផ្លូវការរោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយទៀតនៅអឺរ៉ុប នេះបើតាមការបង្ហោះរបស់នាយកប្រតិបត្តិរូបនេះនៅលើបណ្ដាញ tweeter។ ការបោះជំហានចូលប្រទេសអឺរ៉ុបជាលើកដំបូងនេះ គឺដើម្បីកាត់បន្ថយបន្ទុកការផលិតដល់រោងចក្រនៅក្នុងប្រទេសចិន និងអាមេរិក ដែលតស៊ូយ៉ាងខ្លាំងដើម្បីបំពេញតម្រូវការទីផ្សារ។
យ៉ាងណាមិញបើតាមរបាយការណ៍របស់ CNBC លោក Elon Musk បានធ្វើជាអធិបតីនៅក្នុងពិធីកាត់ខ្សែបូនៅរោងចក្រ Giga Berlin នៅទីក្រុង Grünheide ដែលជាទីក្រុងធ្យូងថ្មក្នុងទីក្រុង Brandenburg ប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះ Tesla រំពឹងថា រោងចក្រទីក្រុងប៊ែកឡាំងនឹងផលិតរថយន្តបានចំនួន ៥០០,០០០ គ្រឿងក្នុងមួយឆ្នាំ ដែលជាការកើនឡើងលើផលិតកម្ម ដែលកំពុងមានតម្រូវការច្រើន ហើយក្រុមហ៊ុនតស៊ូដើម្បីរក្សាតម្រូវការនៅទូទាំងពិភពលោក។
គួរឱ្យដឹងថា មហាសេដ្ឋី Elon Musk បានសម្លឹងរកមើលរោងចក្រនៅទីក្រុងប៊ែកឡាំងអស់ជាច្រើនឆ្នាំ ដែលជាការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងគម្រោងពង្រីកខ្លួនជាសកលរបស់ក្រុមហ៊ុន Tesla ដែលបានចាប់ផ្តើមជាផ្លូវការជាមួយនឹងការបើករោងចក្រ Gigafactory 3 ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃក្នុងឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមក Musk ក៏បានបើករោងចក្រនៅ Austin , រដ្ឋតិចសាស់៕




អត្ថបទ៖ លីនី
ប្រភព៖ entrepreneur
E


