ប្រធានាធិបតី​អ៊ុយក្រែន​ អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​សូហ្វវែរ​យក្ស ​ឈប់​គាំទ្រ​ផលិតផល​របស់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី
អាជីវកម្ម March 15, 2022 Khmernote

ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យបានអំពាវនាវដល់ក្រុមហ៊ុន សូហ្វវែរអាមេរិក Microsoft Corp និង Oracle Corp និងក្រុមហ៊ុនសូហ្វវែរអាជីវកម្មអាល្លឺម៉ង់ SAP ឱ្យបញ្ឈប់សេវាកម្មគាំទ្រសម្រាប់ផលិតផលរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី។

លោក Volodymyr Zelenskiy បាននិយាយនៅលើ Twitter ថា “ឈប់គាំទ្រផលិតផលរបស់អ្នកនៅក្នុងប្រទេសរុស្ស៊ី គឺបញ្ឈប់សង្រ្គាម!”។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៤ ខែមីនា កន្លងទៅនេះ ក្រុមហ៊ុន Microsoft បានប្រកាសកំពុងផ្អាកការលក់ផលិតផល និងសេវាកម្មថ្មីៗរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដោយសារទីក្រុងម៉ូស្គូ លុកលុយទៅលើប្រទេសអ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia