យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា TikTok ដែលជាកម្មវិធីវីដេអូដែលគ្រប់គ្រងដោយចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្អាកការផ្សាយបន្តផ្ទាល់ (live-streaming) និងការបង្ហោះវីដេអូទៅកាន់វេទិការបស់ខ្លួនក្នុងប្រទេសរុស្ស៊ី ខណៈដែលក្រុមហ៊ុនពិនិត្យមើលផលប៉ះពាល់នៃច្បាប់ប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រដោយប្រធានាធិបតី Vladimir Putin ។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយនៅក្នុងការបង្ហោះជាបន្តបន្ទាប់នៃ Twitter ថា “យើងគ្មានជម្រើសអ្វីក្រៅពីផ្អាកការផ្សាយបន្តផ្ទាល់ និងមាតិកាថ្មីចំពោះសេវាកម្មវីដេអូរបស់យើង ខណៈពេលដែលយើងពិនិត្យមើលផលប៉ះពាល់សុវត្ថិភាពនៃច្បាប់នេះ” ។
គួររម្លឺកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ បានថ្កោលទោសច្បាប់ថ្មីនេះដែលគំរាមកំហែងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំសម្រាប់ការផ្សព្វផ្សាយអ្វីដែលវិមានក្រឹមឡាំងពិពណ៌នាថាជា “ព័ត៌មានក្លែងក្លាយ”៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


