មិនទាន់អស់ទេ! ធនាគារអភិវឌ្ឍន៍ ២នៅប្រទេសចិន សម្រេចផ្អាកអាជីវកម្មជាមួយរុស្ស៊ី
អាជីវកម្ម March 4, 2022 Khmernote

យោងតាមសារព័ត៌មាន Financial Times បានឱ្យដឹងថា ធនាគារដែលមានមូលដ្ឋាននៅប្រទេសចិនចំនួនពីរបានផ្អាកប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី និងបេឡារុស្ស គិតត្រឹមថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ខណៈដែលខ្លួននៅតែបន្តធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ការផ្អាកនេះ នេះអាចចាប់ផ្តើមភាពតានតឹងរវាងរុស្ស៊ី និងចិន ដែលមាននិន្នាការរក្សាអព្យាក្រឹតភាព។

យោងតាមរបាយការណ៍ ការសម្រេចចិត្តរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដើម្បីផ្អាកការវិនិយោគជាមួយរុស្ស៊ី និងបេឡារុស្ស អាចនឹងធ្វើឱ្យមានភាពតានតឹងលើទំនាក់ទំនងរវាងរុស្ស៊ី និងចិន។ ធនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ពួកគេថា “នៅពេលដែលសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនកំពុងកើតឡើង (AIIB) ពង្រីកការគិត និងការអាណិតអាសូរដល់មនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់” ។

AIIB គឺជា “ស្ថាប័នពហុភាគីដែលមានមូលដ្ឋានម្ចាស់ភាគហ៊ុនសកល” យោងតាមកាសែត The Wall Street Journal ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនមាន ២៧% នៃអំណាចបោះឆ្នោតរបស់ធនាគារ ហើយប្រទេសរុស្ស៊ីមាន៦% រីឯសមាជិកអង្គការណាតូមាន ២៣% នៃភាគហ៊ុនបោះឆ្នោតរបស់ធនាគារនេះបើយោងតាម ​​WSJ ។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ថ្មីដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ក៏បានផ្អាកអាជីវកម្មជាមួយរុស្ស៊ីផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសរុស្ស៊ី គឺជាម្ចាស់ភាគហ៊ុនមួយក្នុងចំណោមភាគទុនិកចំនួនប្រាំនាក់ ដែលម្នាក់ៗកាន់កាប់ ២០% នៃក្រុមហ៊ុននេះបើយោងតាមរបាយការណ៍របស់ NBD៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo