ផ្សារទំនើប និងក្រុមហ៊ុនផ្គត់ផ្គង់អាហារនៅក្រុងហូជីមិញ ផ្ដល់ការបញ្ចុះតម្លៃ ៥០% លើទំនិញ និងផលិតសំខាន់ៗជាច្រើនមុខ ដើម្បីជួយប្រជាជនក្នុងពេលលំបាក និងជំរុញការប្រើប្រាស់
អាជីវកម្ម November 10, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ផ្សារទំនើប និងក្រុមហ៊ុនផ្គត់ផ្គង់អាហារនៅក្រុងហូជីមិញ កំពុងផ្ដល់ការបញ្ចុះតម្លៃរហូតដល់ ៥០% លើទំនិញ និងផលិតសំខាន់ៗជាច្រើនមុខ។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ការបញ្ចុះតម្លៃនេះ គឺដើម្បីបង្កើនការចំណាយរបស់ប្រជាជនក្រុងហូជីមិញ បន្ទាប់ពីវិធានការតម្រូវឱ្យស្នាក់នៅផ្ទះ អស់ជាច្រើនខែ។

ក្រុមហ៊ុន និងផ្សារទំនើបដែលបានបញ្ចុះតម្លៃ រួមមាន៖ Co.opmart Bach Hoa Xanh, GO! , Big C និង Vissan រួមទាំងបណ្ដាញលក់រាយជាច្រើនទៀត។ ជាមួយគ្នានេះដែរ ប្រធានក្រុមហ៊ុនមួយបាននិយាយថា នេះគឺជាកម្មវិធីផ្សព្វផ្សាយដ៏ធំបំផុតដែលក្រុមហ៊ុនមិនធ្លាប់មាន បើទោះបីជាយើងបាត់បង់ប្រាក់ចំណេញក៏ដោយ តែយើងអាចគាំទ្រអតិថិជនឱ្យទិញទំនិញកាន់តែច្រើនក្នុងតម្លៃទាបក្នុងអំឡុងពេលដ៏លំបាកមួយ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ តម្លៃអាហារ ស្រស់ ទឹកដោះគោ អង្ករ ប្រេងឆា និងទំនិញសំខាន់ៗផ្សេងៗទៀតបានកើនឡើងពី ១០ ទៅ ៣០% នៅទីក្រុង ហូជីមិញ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ ចុងក្រោយបង្អស់ដែលបានចាប់ផ្ដើមនៅក្នុងខែមេសា៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress