វ៉ាវ! នៅតែផ្ទះសោះ ក៏អាចឈ្នះមាស ១តម្លឹង ពីប៊ូសស្រ្តងដែរ
Boostrong August 19, 2021 Khmernote

សំណាងមើលមិនឃើញមែន! លោកអ៊ុង វិរៈ ជាអ្នកដើមកំណើតនៅខេត្តកំពង់ចាម បានឈ្នះមាស១តម្លឹងពីប៊ូសស្រ្តង។ ដោយគ្រាន់តែនៅផ្ទះ រួចតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ក៏បានឈ្នះមាស១តម្លឹងដែរ និងបានឡើងមកទទួលផ្ទាល់នៅលើឆាកប៊ូសស្រ្តងកាលពីថ្ងៃសៅរ៍ ទី១៤ ខែសីហា ម៉ោង ០៤: ៣០ ល្ងាច នៅស្ថានីយទូរទស្សន៍ PNN ។

លោកអ៊ុង វីរៈ បានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ កាលពីថ្ងៃទី 17 ខែ កក្កដា ឆ្នាំ 2021 ហើយបានបើកប្រអប់ទាំង៥ ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9 ដែលលោកបានជ្រើសរើសរួច ឃើញសុទ្ធតែជាមេដាយមាសទាំង 5 ដែលស្មើរនឹងមាស១តម្លឹង ធ្វើឲ្យលោក និងក្រុមគួ្រសារសប្បាយចិត្តស្រែកហ៊ោពេញផ្ទះ សូម្បីតែទស្សនិកជនដែលកំពុងតែទស្សនានៅគេហៈដ្ឋាន ក៏រំភើបជំនួសលោកអ៊ុង វីរៈ ដែរ។ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19 ទើបតម្រូវឲ្យលោកមកទទួលយករង្វាន់នៅថ្ងៃទី ១៤ ខែសីហានេះ។

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកំពូលកម្មវិធីមហាសំណាង ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ថ្នាក់ពិភពលោកប៊ូសស្រ្តងតែមួយគត់ និងជាកម្មវិធីឈ្នះលុយងាយៗ គ្រាន់តែតេចូលដឹងតែឈ្នះលុយគ្រប់ៗគ្នា។ បើអ្នកតេជ្រើសរើសបាន៖
– មេដាយមាស 1 ស្លាក ស្មើរនឹង 200,000៛
-មេដាយមាស 2 ស្លាក ស្មើរនឹង 400,000៛
– មេដាយមាស 3 ស្លាក ស្មើរនឹង 800,000៛
– មេដាយមាស 4 ស្លាក ស្មើរនឹង 1,600,000៛
– និង មេដាយមាស 5 ស្លាក ស្មើរនឹង មាស 1 តម្លឹង។

ដើម្បីមានឳកាសឈ្នះមាស១តម្លឹងដូចលោក សូមកុំភ្លេចត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តងដើម្បីតេចូលក្នុងកំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយ រៀងរាល់ថ្ងៃសៅរ៍ ម៉ោង 4:30 ល្ងាច នៅស្ថានីយទូរទស្សន៍ PNN។ មាសសុទ្ធជាច្រើនតម្លឹង និងលុយសុទ្ធជាច្រើនលានកំពុងរង់ចាំបងប្អូន។