YouTube ចាប់ផ្តើមដាក់ការផ្សាយពាណិជ្ជកម្មលើវីដេអូមួយចំនួន ប៉ុន្តែមិនបង់លុយឱ្យ Channel ទាំងនោះទេ
អាជីវកម្ម November 21, 2020 Chan Sreyny

នាពេលបច្ចុប្បន្ន គេហទំព័រ YouTube បានចែករំលែកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មជាមួយអ្នកផលិតវីដេអូ ដែលបានចុះឈ្មោះក្នុងគម្រោងភាពជាដៃគូរបស់ខ្លួន នៅពេលដែលវាបង្ហាញការផ្សាយពាណិជ្ជកម្មមុន ឬក្នុងមាតិការបស់ពួកគេ។ ប៉ុន្តែ YouTube និយាយថា ខ្លួននឹងចាប់ផ្តើមដាក់ការផ្សាយពាណិជ្ជកម្មលើវីដេអូមួយចំនួនពី Channels ដែលមិនមែនជាផ្នែកនៃគម្រោងភាពជាដៃគូរបស់ខ្លួន។

ការផ្លាស់ប្តូរលក្ខខណ្ឌប្រើប្រាស់របស់ YouTube មានន័យថា YouTube នឹងមិនចែករំលែកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មទាំងនោះជាមួយអ្នកបង្កើតវីដេអូឡើយ។ វាក៏អាចមានន័យថា អ្នកមើលឃើញចំនួននៃការផ្សាយពាណិជ្ជកម្មកាន់តែខ្ពស់នៅលើគេហទំព័រ។

គម្រោងដែលជាដៃគូរបស់ YouTube គឺជាគម្រោងមួយដែលត្រូវដាក់ពាក្យសុំ ហើយអាចប្រើបានតែ Channels ដែលមានអ្នក Subscribe ចំនួន ១០០០នាក់ និងមានអ្នកមើលដល់ ៤០០០ ម៉ោងក្នុង ១ ឆ្នាំ។

គេហទំព័រ YouTube បាននិយាយថា Channels ដែលមិនមាននៅក្នុងកម្មវិធីនឹងមិនទទួលបានចំណែកនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មនោះទេ ដូច្នេះអ្នកផលិតវីដេអូត្រូវដាក់ពាក្យសុំ YPP ដូចធម្មតាប្រសិនបើពួកគេបានបំពេញតាមតម្រូវការដែលមានសិទ្ធិទទួលបាន៕

អត្ថបទ៖ នីតា
ប្រភព៖ bbc